ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Toyota នឹង​ប្រមូល​រថយន្ត​ចំនួន ១លាន​គ្រឿង​ នៅ​​អាមេរិក ដោយ​លើក​ឡើង ពី​បញ្ហា​ពោង​សុវត្ថិភាព ​ដែល​អាច​កើត​មាន

Kyodo

តូក្យូ៖ ក្រុមហ៊ុន Toyota Motor Corp បានឲ្យដឹងថា ខ្លួននឹងប្រមូលរថយន្តប្រហែល ១ លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក ដោយលើកឡើងពីបញ្ហា ដែលអាចកើតមានជាមួយនឹង ឧបករណ៍ចាប់សញ្ញា នៅលើប្រព័ន្ធពោងសុវត្ថិភាព ខាងមុខអ្នកដំណើរ។

ក្រុមហ៊ុនផលិតរថយន្តជប៉ុន បានឲ្យដឹងថា ក្រុមហ៊ុន Toyota នឹងជូនដំណឹងដល់ម្ចាស់យាន យន្តនៅពាក់កណ្តាលខែកុម្ភៈជុំវិញបញ្ហាខាងលើ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

រថយន្ត​ដែល​ត្រូវ​បាន​ប្រមូល​មក​វិញ​មាន​រថយន្ត Toyota ចំនួន ៦ ម៉ូដែល រួម​មាន​រថយន្ត Camry sedan និង RAV4 sport utility រថយន្ត​ដែល​មាន​ម៉ាក Lexus ES និង RX ២០២០-២០២២ ក៏រង​ផល​ប៉ះពាល់​ផង​ដែរ។

ក្រុមហ៊ុន Toyota បានឲ្យដឹងថា ឧបករណ៍ចាប់សញ្ញា ដែលចង់ចាប់អ្នកកាន់ កាប់នៅកៅអីអ្នកដំណើរខាងមុខ អាចមានបញ្ហាចរន្តខ្លី ដែលរារាំងពោងសុវត្ថិភាពមិនឱ្យដាក់ពង្រាយក្នុងគ្រោះថ្នាក់៕
ប្រែសម្រួល ឈូក​ បូរ៉ា

To Top