ព័ត៌មានអន្តរជាតិ

លោកLi Qiangនាយករដ្ឋមន្ត្រីចិន និងលោក Mishustin នាយករដ្ឋមន្ត្រី រុស្ស៊ីធ្វើ ជាសហអធិបតី ក្នុងកិច្ចជំនួប តាមពេលកំណត់ រវាងនាយករដ្ឋមន្ត្រីចិន-រុស្ស៊ លើកទី២៨

" "

ថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៣លោកLi Qiang នាយករដ្ឋមន្រ្តីចិន និងលោក Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី ដែលកំពុងបំពេញទស្សកិច្ច នៅប្រទេសចិន បានធ្វើជាសហអធិបតី ក្នុងកិច្ចជំនួប តាមពេលកំណត់រវាងនាយករដ្ឋមន្ត្រី ចិន-រុស្ស៊ី លើកទី២៨ នៅវិមានសភា ប្រជាជន នៅទីក្រុងប៉េកាំង ។

លោកLi Qiangបានថ្លែងថា ភាគីចិនរីករាយរួម ជាមួយភាគីរុស្ស៊ី ដោយចាត់ទុកខួប ទី៧៥នៃការបង្កើតទំនាក់ ទំនងការទូត រវាងចិន និងរុស្ស៊ី ជាឱកាសមួយដើម្បីអនុវត្តជាក់ស្តែង នូវគំនិតឯកភាព រួមដ៏សំខាន់របស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរបន្ត
វេននិងផ្សព្វផ្សាយ ដោយឥតឈប់ឈរ នូវមិត្តភាពប្រពៃណី រវាងចិននិងរុស្ស៊ីជំរុញ ឱ្យទំនាក់ទំនងចិន និងរុស្ស៊ី សម្រេចបានការអភិវឌ្ឍ កាន់តែច្រើនបន្តបង្កើន ផលប្រយោជន៍សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ដើម្បីដាក់បញ្ចូលកម្លាំង
វិជ្ជមាននិងស្ថិរភាពកាន់តែច្រើន ដល់ពិភពលោក។

" "

លោកMishustinបានចូលរួមរំលែកទុក្ខ ជាមួយភាគីចិន ចំពោះករណីគ្រោះរញ្ជួយដី នៅស្រុកJishishanមណ្ឌល Linxia ខេត្ត Gansu ប្រទេសចិន ដែលបណ្តាល ឱ្យមានមនុស្សស្លាប់បាត់បង់ ជីវិតនិង រងរបួស ។ លោកបានថ្លែងថា ភាគីរុស្ស៊ីរីករាយរួមជាមួយភាគីចិន អនុវត្តជាក់ស្តែង នូវគំនិតឯកភាពរួមដ៏សំខាន់ របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិង ពាណិជ្ជកម្មថាមពល និងការវិនិយោគ ជាដើមធ្វើឱ្យការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជនមាន ភាពស៊ីជម្រៅបង្កើនការ សម្របសម្រួល ក្នុងយន្តការពហុភាគី ដូចជាអង្គការសហប្រជាជាតិនិង ប្រទេស BRICS ជាដើមដើម្បីធ្វើឱ្យ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងរុស្ស៊ី និងចិនឡើង ដល់កម្រិតកាន់តែខ្ពស់ ។

" "

លោកLi Qiangនិងលោក Mishustin ក៏បានរួមគ្នាប្រកាសបិទ ឆ្នាំផ្លាស់ប្តូរ កីឡារវាងចិននិងរុស្ស៊ី២០២២-២០២៣ ហើយភាគីទាំងពីរ នឹងប្រារព្ធឆ្នាំ វប្បធម៌ ចិន-រុស្ស៊ី២០២៤-២០២៥ ឱ្យបានល្អ។បន្ទាប់ពីកិច្ចជំនួបនាយករដ្ឋមន្ត្រី នៃប្រទសទាំងពីរបានចុះហត្ថលេខាលើ«សេចក្តីថ្លែងការណ៍ នៃកិច្ចជំនួបតាមពេលកំណត់ រវាងនាយករដ្ឋមន្ត្រីចិន និងរុស្ស៊ី លើកទី២៨» ព្រមទាំងធ្វើ ជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើ កំណត់ហេតុកិច្ចប្រជុំ នៃគណៈកម្មាធិការ ដែលពាក់ព័ន្ធនឹងឯកសារ សហប្រតិបត្តិការទ្វេភាគី ជាច្រើនដូចជាគយការត្រួតពិនិត្យអនាម័យនិងភូតគាមអនាម័យនិងការ
ឃ្លាំងមើលទីផ្សារជាដើម ៕ អត្ថបទ និងរូបភាព ដោយវិទ្យុមិត្តភាពកម្ពុជា

To Top