បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាបន្តសង្រ្គាមប្រឆាំងក្រុមហាម៉ាស រហូតដល់ក្រុមប៉ាឡេស្ទីននេះ ត្រូវបានកំចាត់ចោលទាំងស្រុង ហើយហ្គាហ្សាមិនបង្កការគំរាមកំហែងទៀតឡើយ។
ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រីបានកើតឡើងបន្ទាប់ពីក្រុមហាម៉ាសត្រូវបានគេរាយការណ៍ថាបានច្រានចោលការផ្តល់ជូនរបស់ក្រុងយេរូសាឡឹមសម្រាប់ ដំណើរការនាំការផ្អាកមនុស្សធម៌រយៈពេលមួយសប្តាហ៍ទៀតជាថ្នូរនឹងការដោះលែងអ្នកចាប់ជនជាតិអ៊ីស្រាអែលចំនួន៤០នាក់ ។
លោក Netanyahu បាននិយាយនៅក្នុងសារវីដេអូមួយដែលត្រូវបានបង្ហោះនៅលើ X ដោយអ្នកនាំពាក្យរបស់លោក Ofir Gendelman កាលពីថ្ងៃព្រហស្បតិ៍ថា៖យើងនឹងតស៊ូរហូតដល់ទទួលបានជ័យជម្នះ។ យើងនឹងមិនបញ្ឈប់សង្គ្រាមនោះទេ រហូតទាល់តែយើងសម្រេចបាននូវគោលដៅទាំងអស់។
លោក Netanyahu បានបន្ថែមថា៖ ជម្រើសដែលខ្ញុំស្នើទៅក្រុមហាម៉ាសគឺសាមញ្ញណាស់នោះគឺ ចុះចាញ់ ឬស្លាប់។ភេរវករហាម៉ាស ទាំងអស់ តាំងពីដំបូងរហូតដល់ចុងក្រោយ គឺសុទ្ធតែជាមនុស្សដែលស្លាប់រួចទៅហើយតែនៅឡើយដើរបានបណ្តោះអាសន្នប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី