ព័ត៌មានអន្តរជាតិ

បារាំង សម្រេចបិទស្ថានទូត នៅប្រទេសនីហ្សៀ

រូបភាព៖ RT News

បរទេស៖ យោងតាមការរាយការណ៍ របស់កាសែតរ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឲ្យដឹងថា រដ្ឋាភិបាលបារាំង បានសម្រេចចិត្តបិទស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសនីហ្សៀយ៉ា ជាស្ថាពរនិងដោយគ្មានកំណត់ឡើយ។

យោងតាមលិខិតរបស់ស្ថានទូត ទៅកាន់បុគ្គលិករបស់ខ្លួន ដែលឃើញដោយទីភ្នាក់ងារសារព័ត៌មាន បានបញ្ជាក់ថាការរឹតបន្តឹង ដែលដាក់ដោយរដ្ឋាភិបាលយោធា មានន័យថា បេសកកម្មកាទូតរបស់បារាំង មិនអាចបំពេញភារកិច្ចការទូត របស់ខ្លួនបានទៀតទេ។

លិខិត​នោះ​ត្រូវ​បាន​ចុះ​កាល​បរិច្ឆេទ​ នៅ​ថ្ងៃ​អង្គារ ប៉ុន្តែ​ទើបតែត្រូវបានផ្សព្វផ្សា​ឡើង ​នៅ​លើ​បណ្ដាញ​សង្គម​ពីរ​ថ្ងៃ​ក្រោយ​មក។ យោងតាមឯកសារជាភាសាបារាំង អាជ្ញាធរនីហ្សៀបានបដិសេធសំណើ របស់ស្ថានទូត ក្នុងប្រតិបត្តិការក្រោមលក្ខខណ្ឌ ដំណើរការជាធម្មតា។

គួរឲ្យដឹងដែរថា នៅ​ពេល​ដែលត្រូវបានទាក់​ទង​ ដោយក្រុមការងាររ៉យទ័រ រដ្ឋាភិបាល​បារាំង​មិន​បាន​បញ្ជាក់ ឬ​បដិសេធ​ពី​ភាព​ត្រឹម​ត្រូវ​របស់​លិខិត​នោះ​ទេ ប៉ុន្តែទីក្រុងប៉ារីសបានទទួលស្គាល់ថា ស្ថានការណ៍នៅស្ថានទូតមាន ការលំបាកខ្លាំងណាស់ចាប់តាំងពីរដូវក្តៅមកម្ល៉េះ៕

ប្រែសម្រួល៖ស៊ុនលី

To Top