បរទេស ៖ សភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ដែលនឹង ហាមឃាត់ មន្ទីរបញ្ចកោណ ពីការប្រើប្រាស់កំពង់ផែ សមុទ្រណាមួយ នៅលើពិភពលោក ដែលពឹងផ្អែកលើវេទិកា ដឹកជញ្ជូនរបស់ចិនដែលគេស្គាល់ថា LOGINK ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា LOGINK តាមរយៈការតាមដានចលនាទំនិញ និងកប៉ាល់ គឺអនុញ្ញាតឱ្យទីក្រុងប៉េកាំងត្រួត ពិនិត្យខ្សែសង្វាក់ផ្គត់ផ្គង់ យោធារបស់អាមេរិក ដែលពឹងផ្អែកលើកំពង់ផែពាណិជ្ជកម្ម, នេះបើយោងតាមអ្នកធ្វើសំណើ ច្បាប់ព្រឹទ្ធសភា Tom Cotton និងតំណាង Michelle Steel ។
វិសោធនកម្មរបស់ពួកគេ ចំពោះច្បាប់អនុញ្ញាតការពារជាតិ (NDAA) សម្រាប់សារពើពន្ធ ២០២៤ ក៏ហាមឃាត់ការផ្តល់មូល និធិសហព័ន្ធនៃកំពង់ផែណាមួយដែលប្រើ LOGINK ផងដែរ ។ វិក័យប័ត្រចំណាយបានអនុម័ត នៅថ្ងៃទី ១៤ ខែធ្នូ ហើយបម្រាមទៅលើ LOGINK ចូលជាធរមានរយៈពេល៦ខែ បន្ទាប់ពីវិក័យប័ត្រនេះត្រូវបានចុះហត្ថលេខា ។ ប្រធានាធិបតី Joe Biden មិនទាន់បានចុះហត្ថលេខាលើ NDAA នៅឡើយទេ ។
លោកស្រី Steel នៅក្នុងបទសម្ភាសន៍តាមអ៊ីមែលជាមួយ VOA បានហៅការគំរាមកំហែងរបស់ LOGINK ថា “ធ្ងន់ធ្ងរ” ព្រោះវាដំណើរការនៅក្រោមបក្សកុម្មុយនិស្តចិន។ ទីក្រុងប៉េកាំងមានការវិនិយោគនៅកំពង់ផែប្រហែល ១០០ រួចហើយក្នុងប្រទេសជាង ៦០ ៕
ប្រែសម្រួលៈ ណៃ តុលា