ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Honda នឹងប្រមូលរថយន្តចំនួន ២,៦លានគ្រឿងនៅអាមេរិក ដោយសារបញ្ហាបូមប្រេង របស់ក្រុមហ៊ុន Denso

Kyodo

តូក្យូ៖ ក្រុមហ៊ុន Honda Motor Co. បានឲ្យដឹងថា ខ្លួនកំពុងប្រមូលរថយន្តប្រហែល ២,៦លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក ដោយលើកឡើងពីម៉ាស៊ីនបូមប្រេង ដែលផលិតដោយក្រុមហ៊ុន Denso Corp. ដែលអាចបណ្តាលឱ្យម៉ាស៊ីនជាប់គាំង។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានឲ្យដឹងថា រថយន្តដែលកំពុងត្រូវបានប្រមូល មកវិញនៅសហរដ្ឋអាមេរិក គឺជាម៉ូដែលដែលផលិតពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ រួមទាំងម៉ូឌែល Accord, Civic និង Fit ក៏ដូចជាម៉ាកប្រណីត Acura’s MDX ផងដែរ។

នៅប្រទេសជប៉ុន ពិការភាពនៅលើស្នប់បាននាំឱ្យក្រុមហ៊ុន Honda, Toyota Motor Corp. និងក្រុមហ៊ុនផលិតរថយន្តចំនួន ៦ផ្សេងទៀតប្រមូលរថយន្តជាង ៣,៨លានគ្រឿងចាប់តាំងពីខែមីនាឆ្នាំ២០២០ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Denso ដែលជាក្រុមហ៊ុនក្រុម Toyota បានលក់ម៉ាស៊ីនបូមប្រេងរបស់ខ្លួនទៅឱ្យ ក្រុមហ៊ុនក្រុមមួយផ្សេងទៀតនៅឆ្នាំ២០២២ ហើយលែងពាក់ព័ន្ធក្នុងការ ផលិតផលិតផលនេះទៀតហើយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top