ព័ត៌មានអន្តរជាតិ

កងកម្លាំង​អាមេរិក ផ្ទេរប្រេង ដែលលួចបានពីស៊ី​រី ទៅ​កាន់មូលដ្ឋាន​របស់ខ្លួននៅ​អ៊ីរ៉ាក់​

MENAFN (https://menafn.com/)- Nam News Network

ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ក្បួនរថយន្តដឹកប្រេងចំនួន ៤៤ គ្រឿងដែលដឹកប្រេងពីទីវាលរបស់ស៊ីរី បានចាកចេញពីខេត្ត al-Hasakah ភាគឦសាននៃប្រទេសស៊ីរី ទៅកាន់មូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលនៅជិតខាងនោះ កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមប្រភពក្នុងស្រុកដែលដកស្រង់ដោយ SANA ក្បួនរថយន្តបានចាកចេញពីទីជនបទ Yarubiya នៅតាមព្រំដែនអ៊ីរ៉ាក់-ស៊ីរី តាមច្រក Mahmoudiya ដែលគ្មានការអនុញ្ញាត នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ឧបទ្ទវហេតុនេះបានកើតឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំង សហរដ្ឋអាមេរិកបានយកនាវាដឹកប្រេងចំនួន ៩៥ គ្រឿង និងរថយន្តដឹកគ្រាប់ធញ្ញជាតិ ពីភាគឦសាននៃប្រទេសស៊ីរី កាលពីថ្ងៃទី១៧ ខែធ្នូ។

រដ្ឋាភិបាល​ស៊ីរី​បាន​ចោទប្រកាន់​ កងកម្លាំង​អាមេរិក​ម្តង​ហើយ​ម្តង​ទៀត​ថា ​បានលួច​ប្លន់​ធនធាន​ស៊ីរី ជា​ទង្វើ​មួយ​ដែល​ធ្វើ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ ដល់​ការ​លំបាក​សេដ្ឋកិច្ច​របស់​ប្រទេស ដែល​ហែកហួរ​ដោយ​សង្រ្គាម។

ប្រធានក្រុមហ៊ុនប្រេងស៊ីរី ដែលគ្រប់គ្រងដោយរដ្ឋាភិបាលលោក Farhan Jamil Abdullah បានឲ្យដឹងកាលពីខែកក្កដាថា ជាលទ្ធផលនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងវត្តមានយោធានៅក្នុងប្រទេសស៊ីរី ការផលិតប្រេងបានថយចុះមកត្រឹម ១៥,០០០ពាន់បារ៉ែលក្នុងមួយថ្ងៃពី ៣៨៥,០០០បារ៉ែលក្នុងមួយថ្ងៃ មុនពេលមានវិបត្តិ ខណៈដែលការផលិតឧស្ម័ន បានធ្លាក់ចុះពី ៣០ លានម៉ែត្រគូបក្នុងមួយថ្ងៃមកត្រឹម ១០លានម៉ែត្រគូបក្នុងមួយថ្ងៃ។

លោកបានលើកឡើងថា រដ្ឋាភិបាលស៊ីរី បានបាត់បង់ការគ្រប់គ្រងលើ វិស័យថាមពលភាគច្រើន ដោយសារតែវត្តមានរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់សម្បូរប្រេងនៅភាគខាងជើង និងភាគខាងកើតប្រទេសស៊ីរី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top