យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានប្រកាសថា ការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តប្រតិបត្តិការយោធា នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយច្រានចោលសេចក្តីថ្លែងការណ៍ របស់ហាម៉ាស ប្រកបដោយប្រសិទ្ធភាពថា ការដោះលែងចំណាប់ខ្មាំង នឹងកើតឡើងលុះត្រាតែ អ៊ីស្រាអែល យល់ព្រមបញ្ចប់សង្រ្គាម។
ទោះបីជាមានការចរចា បទឈប់បាញ់គ្នាក៏ដោយ ក៏ជម្លោះដ៏សាហាវរវាងភាគីទាំងពីរ បានកើនឡើងកាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងការផ្ទុះដ៏ខ្លាំងក្លា និងផ្លុំខ្មៅដ៏ធំនៅក្នុងតំបន់ហ្គាហ្សា ដែលអាចមើលឃើញពីខាងអ៊ីស្រាអែល។
នៅពេលយប់ ពន្លឺពណ៌ទឹកក្រូច ដ៏ធំត្រូវបានគេឃើញ នៅក្នុងទីក្រុងហ្គាហ្សា ខណៈដែលកងទ័ពអ៊ីស្រាអែល បានឲ្យដឹងថា វាបានបំផ្លាញបណ្តាញផ្លូវរូងក្រោមដី ដ៏សំខាន់មួយនៅក្រោមសង្កាត់ Rimal ។
អ្នកនាំពាក្យកងកម្លាំង ការពារ អ៊ីស្រាអែល (IDF) លោក Daniel Hagari បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ ថា ក្នុងរយៈពេលមួយថ្ងៃកន្លងមក កងកម្លាំងអ៊ីស្រាអែល “បានធ្វើប្រតិបត្តិការពីលើអាកាស សមុទ្រ និងដីនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប”៕
ប្រែសម្រួល ឈូក បូរ៉ា