ព័ត៌មានអន្តរជាតិ

នៅភាគខាងត្បូង ប្រទេសវៀតណាម រកឃើញអ្នកឆ្លង ជំងឺអុតស្វាចំនួន៦ករណី បាត់បង់ជីវិត

The Star

ហាណូយ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ថា យោងតាមវិទ្យាស្ថានប៉ាស្ទ័រ នៅទីក្រុងហូជីមិញ កាលពីថ្ងៃសុក្របានឲ្យដឹងថា តំបន់ភាគខាងត្បូងចំនួន១០ នៃប្រទេសវៀតណាម បានរាយការណ៍ពីករណី ជំងឺអុតស្វា១១៧ករណី ក្នុងនោះមាន៦នាក់បានស្លាប់ ។

វិទ្យាស្ថានខាងលើបានឲ្យដឹងថា ចំនួននៃការឆ្លងបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីខែវិច្ឆិកាហើយ នៅតែបន្តកើនឡើងដដែល ។

វេជ្ជបណ្ឌិត Huynh Thi Thuy Hoa មកពីមន្ទីរពេទ្យ សម្រាប់ជំងឺត្រូពិកនៃទីក្រុងហូជីមិញ បានលើកឡើងថា ក្នុងចំណោមករណីចំនួន៤៩ ដែលបានចូលមន្ទីរពេទ្យ ក្នុងរយៈពេល៣ខែកន្លងមក មានអ្នកស្លាប់ចំនួន៦នាក់ ដោយបានបន្ថែមថា ចំនួន៤០ករណីបានជាសះស្បើយ និង៣នាក់ទៀតកំពុងសម្រាកព្យាបាល ។

គេបានដឹងថា កាលពីខែតុលា ប្រទេសវៀតណាម បានកត់ត្រាការស្លាប់ដំបូងរបស់ខ្លួនដោយជំងឺអុតស្វាដែលជាបុរសវ័យ២៩ឆ្នាំមកពីខេត្ត Long An ស្ថិតនៅភាគខាងត្បូង នៃប្រទេសវៀតណាម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top