ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានលោកខាងលិច ការសម្រេចចិត្តបង្កក ទ្រព្យសម្បត្តិ

RT News
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានកាលពីថ្ងៃសុក្រថា ការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដោយ បណ្តាប្រទេសលោកខាងលិចនឹងក្លាយទៅជា សកម្មភាពខុសច្បាប់ និង អាចបង្កគ្រោះថ្នាក់ខ្លាំង សម្រាប់ប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបត្រូវបានគេរាយការណ៍ថា កំពុងពិចារណាប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅលោកខាងលិច ដើម្បីបង្កើតឡើងវិញនូវអ៊ុយក្រែន ឬសូម្បីតែផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែង យោធាដែលកំពុងបន្តរបស់ទីក្រុងគៀវ។

" "

យោងតាមកាសែត New York Times រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden ត្រូវបានគេនិយាយថាបានធ្វើសំណើ ចុងក្រោយបង្អស់ដើម្បីធ្វើដូច្នេះ ខណៈដែលសេតវិមានកំពុងតស៊ូ ក្នុងការបំភ្លឺកញ្ចប់ជំនួយថ្មី ៦០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន។

" "

គួរឲ្យដឹងដែរថាទ្រព្យសកម្ម របស់ធនាគារកណ្តាលរុស្ស៊ីប្រមាណ ២៦០ពាន់លានអឺរ៉ូ ឬត្រូវជា២៨៥ពាន់លានដុល្លារ ត្រូវបានរារាំងនៅក្នុងប្រទេស G7 សហភាពអឺរ៉ុប និងអូស្ត្រាលី បន្ទាប់ពីការចាប់ផ្តើមនៃការវាយលុក របស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ខណៈដែលទុនបម្រុងភាគច្រើន ត្រូវបានកាន់កាប់នៅអឺរ៉ុប៕

ប្រែសម្រួល៖ ស៊ុន លី

To Top