បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ជនជាតិប៉ាឡេស្ទីន ប្រមាណជាជាង៩០នាក់ រួមទាំងសមាជិក៧៦នាក់ នៃគ្រួសារមួយផង ត្រូវបានគេរាយការណ៍ថា បានស្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ដែលក្នុងនោះផ្ទះពីរខ្នង នៅហ្គាហ្សាគឺជាគោលដៅ នៃការវាយប្រហារ។
មន្ត្រីសុខាភិបាលក្នុងតំបន់ និងជួយសង្គ្រោះបាននិយាយ កាលពីថ្ងៃសៅរ៍ថា ការវាយប្រហារកាលពីថ្ងៃសុក្រនៅទីក្រុង ហ្គាហ្សា បានសម្លាប់មេផ្ទះចំនួន១៦នាក់ពីគ្រួសារ al-Mughrabi ។ ក្នុងចំណោមអ្នកដែលបានស្លាប់នោះ មានបុគ្គលិកអាយុ ៥៦ ឆ្នាំម្នាក់នៅកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) Issam al-Mughrabi ព្រមទាំងប្រពន្ធ និងកូន ៥ នាក់របស់គាត់ហើយបុរសម្នាក់នេះគឺ ជាអ្នកធ្វើការឱ្យទីភ្នាក់ងារនេះ អស់រយៈពេលជិតបីទសវត្សរ៍មកហើយ ។
លោក Achim Steiner អ្នកគ្រប់គ្រង UNDP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា៖ការបាត់បង់ Issam និងគ្រួសាររបស់គាត់បាន ប៉ះពាល់យ៉ាងខ្លាំងដល់ពួកយើងទាំងអស់គ្នា ។ អង្គការសហប្រជាជាតិ និងជនស៊ីវិលនៅហ្គាហ្សា មិនមែនជាគោលដៅទេ។ សង្រ្គាមនេះត្រូវតែបញ្ចប់។ គ្មានគ្រួសារទៀតទេដែលគួរស៊ូទ្រាំនឹងការឈឺចាប់ និងទុក្ខលំបាកដែលគ្រួសាររបស់ Issam និងមនុស្សរាប់មិនអស់កំពុងជួបប្រទះ។
គួរឲ្យដឹងដែរថាមនុស្សជាង ២០០០ឥនាក់ ត្រូវបានសម្លាប់ និង៥៣០០០ នាក់បានរងរបួសនៅ ភាគីខាងប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងហាម៉ាសបានចាប់ផ្តើមនៅថ្ងៃទី ៧ខែតុលានេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា៕
ប្រែសម្រួល៖ស៊ុនលី