ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះ ធុនតូច១គ្រឿង នៅប្រេស៊ីល បណ្តាលឲ្យស្លាប់មនុស្ស ចំនួន៥នាក់

រូបភាព៖ Xinhua

រីយ៉ូដឺចាណេរ៉ូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មានមនុស្សចំនួន៥នាក់ រួមទាំងអនីតិជន បានស្លាប់កាលពីថ្ងៃសៅរ៍ នៅគ្រាដែលយន្តហោះ បានធ្លាក់នៅក្នុងតំបន់ លំនៅដ្ឋាននៅក្នុងរដ្ឋ សៅប៉ូឡូ ប្រទេសប្រេស៊ីល ។

ក្រុមអ្នកពន្លត់អគ្គីភ័យ មិនបានបង្ហាញ ថាតើ ជនរងគ្រោះទាំងអស់ កំពុងធ្វើដំណើរលើយន្តហោះ ដែលមានទំហំតូច ឬយ៉ាងណានោះទេ ។

យន្តហោះនោះ ជាប្រភេទម៉ាស៊ីនតែមួយ RV-10 ដែលមានកន្លែងអង្គុយ សម្រាប់អ្នកបើកយន្តហោះ និងអ្នកដំណើរចំនួន៣នាក់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top