បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា របាយការណ៍របស់ Wall Street Journal ដែលបានផ្សាយថា លោកបានលុបចោល ការវាយប្រហារទុកជាមុន ប្រឆាំងនឹងក្រុម Hezbollah តាមសំណើរបស់ប្រធានាធិបតី អាមេរិក Joe Biden គឺជាការមិនពិតនោះទេ។
លោក Netanyahu បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ៖ខ្ញុំបានឃើញរបាយការណ៍ ខុសឆ្គងចំពោះឥទ្ធិពលដែលសហរដ្ឋអាមេរិក បានរារាំង និងកំពុងរារាំង យើងពីសកម្មភាពប្រតិបត្តិការ នៅក្នុងតំបន់ដែលនេះមិនត្រឹមត្រូវទេពីព្រោះ ថាអ៊ីស្រាអែល ជារដ្ឋអធិបតេយ្យមួយ។
WSJ បានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអែល មានយន្តហោះចម្បាំងនៅលើអាកាស ដើម្បីធ្វើការវាយប្រហារ តាមអាកាសដ៏ធំ ប្រឆាំងនឹងក្រុមហេសបូឡា នៅថ្ងៃទី ១១ខែតុលា បួនថ្ងៃបន្ទាប់ពីការវាយប្រហារ ភេរវករ ដែលបង្កឱ្យមានសង្រ្គាម នៅយេរូសាឡឹម ប្រឆាំងនឹងក្រុមហាម៉ាស។
កាសែតនេះ បាននិយាយថា ដោយលើកឡើងពីចារកម្មដែលបង្ហាញថា ក្រុមហេសបូឡាហ៍ កំពុងរៀបចំប្រតិបត្តិការ ឆ្លងព្រំដែនស្រដៀងគ្នានេះ ប្រឆាំងនឹងអ៊ីស្រាអែលនោះ មន្ត្រីអ៊ីស្រាអែល បានជូនដំណឹង ដល់រដ្ឋបាលរបស់លោក Biden អំពីផែនការរបស់ពួកគេ ក្នុងការទម្លាក់គ្រាប់បែក ជាមុនលើក្រុមសកម្មប្រយុទ្ធលីបង់ ហើយបានស្វែងរកជំនួយ ពីសហរដ្ឋអាមេរិកផងដែរ៕
ប្រែសម្រួល៖ស៊ុនលី