ហ្គាហ្សា៖ មនុស្សជាង ២០,០០០នាក់បានស្លាប់នៅក្នុងតំបន់ហ្គាហ្សា ហើយបទឈប់បាញ់នៅតែមិនអាចកើតឡើងបាន នេះជាការខាតបង់ដ៏ធ្ងន់ធ្ងរបំផុត សម្រាប់ភាគីប៉ាឡេស្ទីន និងអារ៉ាប់ ក្នុងជម្លោះណាមួយជាមួយអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ១៩៨២។
តំបន់ហ្គាហ្សាដែលហែកហួរដោយសង្រ្គាម កំពុងប្រយុទ្ធនឹងសេវាកម្ម ដែលបរាជ័យ ហើយព្យាយាមយ៉ាងខ្លាំង ក្នុងការទទួលបានការផ្គត់ផ្គង់សំខាន់ៗ គួរឱ្យព្រួយបារម្ភ ក្នុងចំណោមមន្ទីរពេទ្យចំនួន ៣៦ មានត្រឹមតែ ៩ប៉ុណ្ណោះដែលកំពុងដំណើរការ ដោយមានតែ ៤ ប៉ុណ្ណោះដែលផ្តល់ការថែទាំសង្គ្រោះបន្ទាន់សំខាន់ៗ នេះបើយោងតាមនាយកប្រចាំតំបន់របស់ WHO សម្រាប់តំបន់មេឌីទែរ៉ាណេខាងកើតលោក Ahmed Al-Mandhari ។
ការស្រែកថ្ងូរកើនឡើងនៅក្នុងពិភពអារ៉ាប់ នៅពេលដែលសកម្មភាពរួបរួមធ្លាក់ចុះ ចំពេលមានការបំផ្លិចបំផ្លាញដោយភាគីមួយចំនួន ហើយការបាត់បង់ជីវិតដ៏សោកនាដកម្ម ត្រូវបានទុកឱ្យវិវឌ្ឍន៍ជារៀងរាល់ថ្ងៃ ទៅជាគ្រោះមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ អ្នកកាសែតកិច្ចការនយោបាយស៊ិនហួ Hala Suleiman បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ដែលបង្កឡើងដោយការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។
លោក Suleiman បានឲ្យដឹងថា ទោះបីជាមានការអំពាវនាវ ជាអន្តរជាតិយ៉ាងទូលំទូលាយ សម្រាប់បទឈប់បាញ់ភ្លាមៗក៏ដោយ ក៏អ៊ីស្រាអែល នៅតែបន្តការវាយលុក ដោយឥតឈប់ឈររបស់ខ្លួន ដោយមិនគោរពច្បាប់អន្តរជាតិទាំងអស់ ដោយដាក់គោលដៅទៅលើមន្ទីរពេទ្យ វិហារអ៊ីស្លាម ព្រះវិហារ និងសូម្បីតែសាលារៀន។
លោក Raed Mahmoud ដែលជាអ្នកកែសម្រួលនយោបាយនៃកាសែត Jordan Press Foundation បានឲ្យដឹងផងដែរថា អ៊ីស្រាអែល នៅតែបន្តឧក្រិដ្ឋកម្មរបស់ខ្លួន ហើយថែមទាំងកំពុងរារាំង ការផ្តល់ជំនួយមនុស្សធម៌ ដ៏សំខាន់ដល់ជនស៊ីវិលផងដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា