បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្ពោធនាវាយោធាថ្មីចំនួន ៣ គ្រឿង រួមទាំងនាវាចម្បាំងមីស៊ីលពហុបំណង Admiral Golovko ផងដែរដែលពិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទនៅកន្លែង ផលិតនាវាភាគខាងជើងក្នុងទីក្រុង St.Petersburg។
លោកប្រធានាធិបតីបានចូលរួម ពិធីលើកទង់ជាតិកងទ័ពជើងទឹកលើ Admiral Golovkoដោយផ្ទាល់ ខណៈនាវាពីរផ្សេងទៀត ដែលមានដូចជានាវាមីស៊ីលតូច Naro-Fominsk និងនាវាបោសសម្អាតមីន Lev Chernavin ក៏ត្រូវបានសម្ពោធដោយលោក Putin តាមរយៈវីដេអូអនឡាញផងដែរ។

លោកប្រធានាធិបតីបាននិយាយ ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះថា ការកសាងនាវាកំពុងរីកចម្រើន នៅក្នុងប្រទេសរុស្ស៊ី ខណៈដែលប្រទេសនេះស្វែងរក ការពង្រឹងសមត្ថភាពកងទ័ពជើងទឹក របស់ខ្លួនបន្ថែមទៀត ។
គួរឲ្យដឹងដែរថាកាលពីដើមខែនេះ លោក Putin បានសម្ពោធនាវាមុជទឹកនុយក្លេអ៊ែរជំនាន់ទី ៤ ថ្មីចំនួន ២ គ្រឿង ដែលត្រូវបានសាងសង់នៅទីក្រុង Severodvinsk ភាគខាងជើង៕
ប្រែសម្រួល៖ ស៊ុន លី
