ព័ត៌មានអន្តរជាតិ

ថៃ៖ ជំនន់ទឹកភ្លៀងបណ្តាលឱ្យផ្ទះជិត ១០.០០០ខ្នង ខូចខាត នៅខេត្តយ៉ាឡា និងខេត្តណារ៉ាធីវ៉ាត់

Xinhua

បរទេស៖ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានរាយការណ៍កាលពីថ្ងៃទី ២៥ ខែធ្នូថា ទឹកជំនន់ដ៏ធ្ងន់ធ្ងរបានហូរកាត់ខេត្តយ៉ាឡា និងណារ៉ាធីវ៉ាត បណ្តាលឱ្យខូចខាតផ្ទះចំនួន ៩.៦៩៧ ខ្នង។

ទឹកជំនន់ដែលជាលទ្ធផល នៃភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលជាច្រើនថ្ងៃ គឺជាហេតុការណ៍ដ៏អាក្រក់បំផុត ក្នុងដែលបានជួបប្រទះក្នុងរយៈពេល ៤០ ឆ្នាំ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ​នៅ​ខេត្ត​យ៉ា​ឡា ទឹកជំនន់​បាន​ប៉ះពាល់​ស្រុក​ចំនួន​៩ ហើយ ផ្ទះ​ជិត​ ៦.០០០​ខ្នង​ត្រូវ​បាន​ខូចខាត។

ចំណែក​នៅ​ខេត្ត​ណា​រ៉ា​ធី​វ៉ាតវិញ ទឹកជំនន់​ក៏​បាន​ប៉ះពាល់​ដល់​ស្រុក​ចំនួន​៩​ដែរ ដែលបានបណ្តាលឱ្យផ្ទះ​ជិត ​៤.០០០​ខ្នង​ត្រូវ​បាន​ខូច​ខាត។

DDPM បានដាក់ពង្រាយក្រុមជួយសង្គ្រោះ ទៅកាន់តំបន់រងគ្រោះ ដើម្បីផ្តល់ជំនួយដល់អ្នកដែល ផ្លាស់ទីលំនៅដោយសារទឹកជំនន់ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top