ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ីបានរាយការណ៍ថា ប្រទេសរុស្ស៊ី កំពុងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាផលប្រយោជន៍ជាតិ របស់ខ្លួននៅក្នុងតំបន់អាកទិក ចំពេលមានការប៉ុនប៉ង “មិនអាចទទួលយកបាន” របស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រីកការទាមទារទឹកដីរបស់ខ្លួន ជាឯកតោភាគីនៅក្នុងតំបន់អាកទិក។
លោក Grigory Karasin ប្រធានគណៈកម្មាធិការក្រុមប្រឹក្សា សហព័ន្ធទទួលបន្ទុកកិច្ចការបរទេស បានឲ្យដឹងនៅពេលឆ្លើយសំណួរអំពីថាតើ ការអះអាងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទើបប្រកាសនាពេលថ្មីៗនេះថា “យើងបានចាត់វិធានការ ហើយនឹងបន្តចាត់វិធានការទាំងអស់ ដែលចាំបាច់ សម្រាប់ផលប្រយោជន៍ជាតិរបស់យើង នៅក្នុងតំបន់ភូមិសាស្រ្តនេះឬអត់”។
លោក Nikolai Kharitonov ប្រធានគណៈកម្មាធិការរដ្ឋ Duma នៅតំបន់អាក់ទិក បានប្រាប់ Sputnik ថា ការពង្រីកព្រំដែនជាឯកតោភាគី នៅលើធ្នើនៅតំបន់អាកទិក ដោយសហរដ្ឋអាមេរិក គឺមិនអាចទទួលយកបាន ហើយអាចនាំឱ្យមានភាពតានតឹងកើនឡើង។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១៩ ខែធ្នូថា ខ្លួនបានចេញផ្សាយកូអរដោនេភូមិសាស្ត្រ ដែលកំណត់ដែនកំណត់ខាងក្រៅ នៃខ្ពង់រាបទ្វីបអាមេរិក (ECS) ។ តំបន់នេះមានទំហំប្រហែល ១លានគីឡូម៉ែត្រការ៉េ និងគ្របដណ្តប់តំបន់ចំនួន៧ ។
ក្រសួងការបរទេសអះអាងថា ព្រំដែនដែលកំណត់ដោយសហរដ្ឋអាមេរិក មិនបង្កើតជម្លោះទឹកដីជាមួយរុស្ស៊ីនោះទេ ប៉ុន្តែនឹងទាមទារឱ្យមានដំណោះស្រាយ ជាមួយកាណាដា និងជប៉ុន។
សហរដ្ឋអាមេរិក បានពង្រីកការទាមទារទឹកដីរបស់ខ្លួននៅតំបន់អាក់ទិក ដោយថ្មីៗនេះក្រសួងការបរទេសបានបោះពុម្ពផែនទីកំណត់ដែនកំណត់ខាងក្រៅនៃបាតសមុទ្រដ៏ធំមួយ ដែលខ្លួនបានអះអាងថា “ផ្ទុកធនធានជាច្រើន” ៕
ប្រែសម្រួល ឈូក បូរ៉ា