ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក បើកការវាយប្រហារ តាមអាកាសលើប្រទេសអ៊ីរ៉ាក់

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមអាកាស សំដៅលើក្រុមសកម្មប្រយុទ្ធ Kataib Hezbollah នៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីបានស្តីបន្ទោសក្រុមនេះ សម្រាប់ការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក ដែលបានធ្វើឱ្យទាហានអាមេរិកបីនាក់ រងរបួសនៅក្នុងតំបន់ឃឺដរបស់ប្រទេស។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាស ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃចន្ទ ប្រឆាំងនឹងទីតាំងចំនួនបី ដែលប្រើប្រាស់ដោយសម្ព័ន្ធក្រុមះ Hezbollah។
ប្រតិបត្តិការនេះបានធ្វើឡើង ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារជាច្រើន ប្រឆាំងនឹងទាហានអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី រួមទាំងការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក កាលពីថ្ងៃចន្ទនៅឯមូលដ្ឋានទ័ពអាកាស Erbil ក្នុងតំបន់ឃឺដប្រទេសអ៊ីរ៉ាក់ផង។

CENTCOM បាននិយាយថា៖ ការវាយតម្លៃដំបូងបង្ហាញថា ការវាយប្រហារតាមអាកាស របស់អាមេរិកទាំងនេះបានបំផ្លាញទីតាំងគោលដៅ ហើយទំនងជាបានសម្លាប់ពួកសកម្មប្រយុទ្ធ Kataib Hezbollah មួយចំនួន។ ប្រភពដដែល​បាន​បន្ត​ថា​៖​ មិន​មាន​ការ​បង្ហាញ​ថា​ជីវិត​ជន​ស៊ីវិល ណា​ម្នាក់​រង​ផល​ប៉ះពាល់​នោះ​ទេ។ យោធាអាមេរិកនឹងបន្តវាយតម្លៃ ប្រសិទ្ធភាពនៃការវាយប្រហារ ទាំងនេះបន្តទៀតទោះបីជាយ់ាងណាក្តី ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top