ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះ នៅភាគខាងត្បូងក្រិច បណ្តាលឲ្យស្លាប់ពីឡុត កំពុងហ្វឹកហ្វឺន

Xinhua

អាតែន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៣ថា ទូរទស្សន៍ជាតិក្រិច ERT បានរាយការណ៍ថា ពីឡុតរបស់កងកម្លាំងអាកាស Hellenic (HAF) បានបាត់បង់ជីវិតនៅក្នុង ការធ្លាក់យន្តហោះហ្វឹកហាត់ នៅភាគខាងត្បូងនៃប្រទេសក្រិចនៅថ្ងៃពុធ ។ បុរសអាយុ៤១ឆ្នាំ គឺជាមនុស្សតែម្នាក់គត់នៅលើយន្តហោះ T-2E Buckeye ដែលជាយន្តហោះហ្វឹកហាត់ម៉ាស៊ីនភ្លោះ ។

ឧបទ្ទវហេតុនេះបានកើតឡើង នៅជិតមូលដ្ឋានអាកាស Kalamata ហើយមូលហេតុនៃគ្រោះថ្នាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេត ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ការផ្ទុះមួយត្រូវបានគេឮភ្លាមៗ មុនពេលយន្តហោះធ្លាក់ ។

យោងតាមគេហទំព័ររបស់ HAF បានឱ្យដឹងថា យន្តហោះ T-2E Buckeye ដែលផលិតនៅសហរដ្ឋអាមេរិក គឺជាយន្តហោះចម្បាំងតែមួយគត់របស់ HAF ហើយត្រូវបានប្រើប្រាស់សម្រាប់ ដំណាក់កាលចុងក្រោយនៃ ការបណ្តុះបណ្តាលអ្នកបើកយន្តហោះវ័យក្មេង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top