ព័ត៌មានអន្តរជាតិ

ស៊ុយអែត ដកទណ្ឌកម្ម លើការនាំចេញ អាវុធទៅឲ្យ ប្រទេសតួកគី

RT News

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយតួកគី បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសស៊ុយអែត បានដកការហាមប្រាមលើការនាំចេញ ឧបករណ៍យោធាការពារ ទៅកាន់ប្រទេសតួគី បន្ទាប់ពីមានការយល់ ព្រមពីគណៈកម្មាធិការសភាតូកគី បានបង្ហាញការគាំទ្រ សមាជិកភាពរបស់អង្គការណាតូរបស់ទីក្រុង Stockholm ។

កាលពីថ្ងៃអង្គារ គណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាជាតិ របស់ប្រទេសតួកគី បានបង្ហាញការគាំទ្រ របស់ទីក្រុងStockholm ដើម្បីចូលរួមជាមួយសម្ព័ន្ធភាពយោធា លោកខាងលិច បន្ទាប់ពីការពន្យារពេល ដែលបានរារាំងដល់ការពង្រីកប្លុក ដែលមានសមាជិកចំនួន៣១ ភាគច្រើនមកពីតួកគី និងហុងគ្រី ។

ការអនុម័តរបស់គណៈកម្មាធិការនេះ ត្រូវបានគេរំពឹងថា នឹងនាំទៅដល់ការចូលជាសមាជិក NATO របស់ប្រទេសស៊ុយអែត ដើម្បីពិភាក្សា និងផ្តល់សច្ចាប័នដោយសភា របស់ទីក្រុងអង់ការ៉ា។

ទោះបីជាយ៉ាងណាក្តីមិន​ទាន់​មាន​ កាលបរិច្ឆេទ​ណា​មួយ​ត្រូវ​បាន​កំណត់ ​សម្រាប់​ការ​បោះឆ្នោត​ដោយ​សភា​នោះ​ទេ បន្ទាប់​ពី​នោះ​វា​នឹង​ទាមទារ​ការ​អនុម័ត​ជា​ផ្លូវ​ការ​ពី​ប្រធានាធិបតី Recep Tayyip Erdoganនៅឡើយទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top