បរទេស៖យោងតាមការចេញផ្សាយរបស់ RT សមាជិកព្រឹទ្ធសភាអាមេរិកលោក Lindsey Graham បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកគួរតែចាប់ផ្តើមទម្លាក់គ្រាប់បែកលើអណ្តូងប្រេងអ៊ីរ៉ង់ និងទីស្នាក់ការឆ្មាំបដិវត្តន៍អ៊ីស្លាម ដើម្បីជាការសងសឹកចំពោះការវាយប្រហាររបស់ក្រុម Houthi លើការដឹកជញ្ជូននៅសមុទ្រក្រហម។
នៅក្នុងបទសម្ភាសន៍របស់ Fox News តំណាងមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ South Carolina រូបនេះបានអះអាងថា ទីក្រុង តេហរ៉ង់ គឺជាអ្នកនៅពីក្រោយការវាយប្រហារទាំងលើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរី និងការយាយីលើនាវាដឹកទំនិញដែលមានទំនាក់ទំនងរវាងអ៊ីស្រាអែលនៅសមុទ្រក្រហម។
លោកGraham បាននិយាយបែបនេះថា ៖ខ្ញុំបាននិយាយអស់រយៈពេលប្រាំមួយខែហើយឥឡូវនេះគឺយើងគួរតែចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ទៅ។ពួកគេមានអណ្តូងប្រេងនៅខាងក្រៅ ពួកគេមានទីស្នាក់ការឆ្មាំបដិវត្តន៍ដែលអ្នកអាចមើលឃើញពីលំហដែលយើងគួរតែចាប់ផ្តើមលប់វាចេញពីផែនទី។
យោងតាមការអះអាងដោយលោក Graham បានបន្តទៀតថា៖ក្រុម Houthis ក្នុងប្រទេសយេម៉ែនត្រូវបានកើតឡើងនិងគាំទ្រទាំងស្រុងដោយរដ្ឋាភិបាលក្រុងតេហរ៉ង់ហើយ លោកបាននិយាយថា៖ បើគ្មានអ៊ីរ៉ង់ទេក៏គ្មានក្រុមHouthiនេះដែរ៕
ប្រែសម្រួល៖ស៊ុនលី