ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ​បាន​បាញ់​មីស៊ីល​ថ្មី ​វាយប្រហារ​លើ​ គោលដៅ​ក្បែរ ​រដ្ឋធានី​ស៊ីរី

Xinhua
" "

ដាម៉ាស់៖ ទូរទស្សន៍រដ្ឋស៊ីរី បានរាយការណ៍ថា ការវាយប្រហារដោយមីស៊ីលថ្មី របស់អ៊ីស្រាអែលបានកំណត់ គោលដៅជាយក្រុង នៃរដ្ឋធានីដាម៉ាស់ របស់ប្រទេសស៊ីរី កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយបង្កឱ្យមានការឆ្លើយតប ពីប្រព័ន្ធការពារដែនអាកាសស៊ីរី ។

កងទ័ពស៊ីរីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សត្រូវរបស់អ៊ីស្រាអែល” បានធ្វើការវាយប្រហារតាមអាកាសពីទិសដៅនៃតំបន់ Golan Heights ស៊ីរីដែលកាន់កាប់ដោយកំណត់ គោលដៅមួយចំនួននៅ ក្នុងតំបន់ភាគខាងត្បូង ដោយមិនបានបញ្ជាក់លម្អិត អំពីទីតាំងគោលដៅនោះទេ។

" "

ប្រភពបានបន្ថែមថា កងកម្លាំងការពារដែន អាកាសស៊ីរីបានស្ទាក់ចាប់ពួកគេភាគច្រើន ដោយការបាត់បង់មានកំណត់ចំពោះការខូចខាតសម្ភារៈ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

" "

ការវាយប្រហារលើកមុនរបស់អ៊ីស្រាអែល ក្នុងប្រទេសស៊ីរី តាមសេចក្តីរាយការណ៍បានកំណត់គោលដៅលើទីតាំងយោធា ដែលសង្ស័យថាមានកងជីវពល គាំទ្រដោយអ៊ីរ៉ង់ ក្បួនរថយន្ត និងកន្លែងផ្ទុកអាវុធដែលត្រូវបានចោទប្រកាន់ នេះបើយោងតាមក្រុមអ្នក ឃ្លាំមើលសិទ្ធិមនុស្សស៊ីរី។

គួរកត់សម្គាល់ថានាពេលថ្មីៗនេះ អ៊ីស្រាអែល បានបង្កើនការវាយប្រហាររបស់ខ្លួនលើគោលដៅស៊ីរី ស្របពេលជាមួយនឹងយុទ្ធនាការ យោធារបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប។

ស៊ីរី​បាន​ហក់​ចូល​ក្នុង​សង្រ្គាម​ជាង​១២​ឆ្នាំ ដោយ​មាន​កម្លាំង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Bashar al-Assad គាំទ្រ​ដោយ​រុស្ស៊ី និង​អ៊ីរ៉ង់ កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ប្រឆាំង​ផ្សេងៗ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top