ព័ត៌មានអន្តរជាតិ

កប៉ាល់ជំនួយ មនុស្សធម៌ សម្រាប់តំបន់ហ្គាហ្សា ត្រូវបង្ខំចិត្តចូល ចតនៅម៉ាល់តា

BY FAMAGUSTA

ហ្គាហ្សា ៖ ទីភ្នាក់ងារសារព័ត៌មាន Cyprus (CNA) បានរាយការណ៍ថា កប៉ាល់កងទ័ពជើងទឹកអង់គ្លេសមួយគ្រឿង ដែលទទួលយកជំនួយមនុស្សធម៌ សម្រាប់តំបន់ហ្គាហ្សា បានបរាជ័យក្នុងការបញ្ជូនវា ហើយចូលចតក្នុងប្រទេសម៉ាល់តា ជំនួសវិញ ដោយសារបញ្ហាសន្តិសុខ។

យោងតាមសារព័ត៌មាន CNA បានឱ្យដឹងថា “លក្ខខណ្ឌសម្រាប់ការអនុវត្តពេញលេញនៃគំនិតផ្តួចផ្តើមមនុស្សធម៌របស់យើង ក៏ដូចជាពេលវេលាទាក់ទងគ្នា ត្រូវបានរងផលប៉ះពាល់ដោយកត្តា asymmetric លើសពីការគ្រប់គ្រងរបស់យើង” ។ ពួកគេបានបន្ថែមថា “យើងស្ថិតនៅចំណុចរសើបមួយ យើងកំពុងធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីជួយ ហើយយើងនឹងបន្ត”។

កប៉ាល់​អង់គ្លេស​ឈ្មោះ RFA Lyme Bay បាន​ដឹក​ជំនួយ ៨០ តោន ដែល​ភាគ​ច្រើន​ជា​តង់​ផ្តល់​ដោយ​អង់គ្លេស និង​ថ្នាំ​ពេទ្យ​មក​ពី​ប្រទេស​ស៊ីប។ វា​បាន​ធ្វើ​ដំណើរ​ពី​កំពង់ផែ Larnaca ទៅ​កាន់​តំបន់ហ្គាហ្សា នៅ​ថ្ងៃ​ទី១៦ ខែ​ធ្នូ។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីជាច្រើនថ្ងៃ វាបានបង្វែរទិសដៅរបស់ខ្លួនពីតំបន់មេឌីទែរ៉ាណេភាគខាងកើត ដោយសារការព្រួយបារម្ភអំពីសន្តិសុខ។

ពួកគេបានបន្ថែមថា “វាអាស្រ័យលើផ្នែក ដែលកាន់កាប់មធ្យោបាយដឹកជញ្ជូន តាមសមុទ្រចក្រភពអង់គ្លេស ដើម្បីសម្រេចអំពីចំណុចចុងក្រោយ នៃការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top