ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ មេបញ្ជាការកងទ័ពជើងគោក ប្រទេសហូឡង់ថា ហូឡង់ គួរតែត្រៀមខ្លួន ឱ្យបានឆាប់ចំពោះសង្គ្រាម ជាមួយរុស្ស៊ី

បរទេស៖ ឧត្តមសេនីយ Martin Wijnen មេបញ្ជាការកងទ័ពជើងគោក របស់ប្រទេសហូឡង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសហូឡង់គួរតែត្រៀមខ្លួនជាបន្ទាន់ដើម្បីប្រឈមមុខនឹង បញ្ហាសន្តិសុខដែលបង្កឡើងដោយ “ការអះអាងកាន់តែខ្លាំងឡើង” របស់រុស្ស៊ី។ លោកបានបន្ថែមថា ទីក្រុង Amsterdam គួរតែពង្រឹងយោធា និងជួយសង្គមសម្របខ្លួន ទៅនឹងភាពលំបាកនៃសង្រ្គាម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ៍ Martin Wijnen បានអះអាងថា ទីក្រុងមូស្គូមានការសាងសង់លើរដ្ឋបាល់ទិក ដែលជាអតីតសាធារណរដ្ឋសូវៀត ដែលបានចូលរួមជាមួយណាតូ និងសហភាពអឺរ៉ុប បន្ទាប់ពីត្រូវបានធ្វើជាមួយអ៊ុយក្រែន។

លោក Wijnen បានព្រមានថា “ប្រទេសហូឡង់មិនគួរគិតថាសុវត្ថិភាព របស់ខ្លួន ត្រូវបានធានានោះទេ ដោយសារតែយើងនៅចម្ងាយ ១៥០០ គីឡូម៉ែត្រប៉ុណ្ណោះ” លោក Wijnen បានព្រមានដោយបន្ថែមថា “ប្រទេសរុស្ស៊ី កាន់តែរឹងមាំ” ។

ឧត្តមសេនីយ៍ Wijnen បានប្រាប់កាសែត De Telegraaf កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសហូឡង់ “ត្រូវតែធ្វើការលើការត្រៀមខ្លួនប្រតិបត្តិការ របស់ខ្លួន ដើម្បីធានាថា យើងមានវិធានការទប់ស្កាត់គ្រប់គ្រាន់ ដើម្បីបំបាក់ភាពក្លាហានរបស់សត្រូវ ក្នុងការវាយប្រហារយើង” ។

ឧត្តមសេនីយ Martin Wijnen មេបញ្ជាការកងទ័ពជើងគោក របស់ប្រទេសហូឡង់ ក៏បានអះអាងផងដែរថា “មានភាសាតែមួយគត់ ដែលរុស្ស៊ីយល់” ហើយនោះគឺជា “កងកម្លាំងប្រដាប់អាវុធដ៏រឹងមាំ” ។

ប្រែសម្រួលៈ ណៃ តុលា
រូបភាព៖ RT News

To Top