អនុញ្ញាតឱ្យអ្នករត់ មកពីជុំវិញពិភពលោក រត់នៅ Fangchenggang! នៅថ្ងៃទី ២៤ ខែធ្នូ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងចិន-អាស៊ាន ឆ្នាំ២០២៣ បានចាប់ផ្តើមនៅទីក្រុង Fangchenggang ហើយនេះគឺជាការរៀបចំព្រឹត្តិការណ៍នេះឡើងវិញ បន្ទាប់ពីការពន្យារពេលបីឆ្នាំ។ កីឡាករចំនួន ១៨០០០ នាក់មកពីប្រទេសចិន បណ្ដាប្រទេសអាស៊ានចំនួន ១០ ក៏ដូចជាប្រទេសចំនួន ២០ ទៀត រួមមាន ស៊ែប៊ី អ៊ូសបេគីស្ថាន អេត្យូពី និងកេនយ៉ា ជាដើម បានប្រមូលផ្តុំគ្នានៅ Fangchenggang ដែលជាទីក្រុងឆ្នេរសមុទ្រអេកូឡូស៊ីមានទេសភាពសមុទ្រទាំងមូល។ ខណៈដែលកីឡាកររីករាយនឹងកីឡានេះ ពួកគេក៏អាចរីករាយនឹងភាពស្រស់ស្អាត នៃទេសភាពមាត់សមុទ្រ និងវប្បធម៌ទំនៀមទម្លាប់នៅតំបន់ព្រំដែនផងដែរ។
កីឡាករ ចាប់ផ្តើមរត់ពីចំណុចចាប់ផ្តើម រូបថតផ្តល់ដោយនាយកដ្ឋានឃោសនារបស់គណៈកម្មាធិការបក្សក្រុង Fangchenggang
កីឡាករចាប់ផ្តើមរត់ពីចំណុចចាប់ផ្តើម រូបថតដោយ Cai Juncong
នៅពេលដែលស្នូរកាំភ្លើងចាប់ផ្តើមបន្លឺឡើង អត្តពលិកបានបោះជំហានយ៉ាងស្វាហាប់ ហើយប្រញាប់ប្រញាល់ចេញពីជួរចាប់ផ្តើមជាមួយនឹងការអបអរសាទរ។ សំឡេងហ៊ោកញ្ជ្រៀវបានផ្ទុះឡើង ហើយទិដ្ឋភាពនៃការប្រកួតគឺពោរពេញទៅដោយក្តីរំភើប និងអ៊ូរអរជាខ្លាំង។ អត្តពលិកមកពីវប្បធម៌ផ្សេងគ្នា ប្រើភាសាផ្សេងគ្នា និងមានពណ៌សម្បុរផ្សេងគ្នា មករួមគ្នាដើម្បីឆ្ពោះទៅរកគោលដៅដូចគ្នា។ នៅទីបំផុតអត្តពលិកអេត្យូពីបានបង្ហាញសមត្ថភាពដ៏អស្ចារ្យ ហើយបានឈ្នះជើងឯកចំនួនបួនក្នុងវិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុង និង ម៉ារ៉ាតុង ផ្នែកបុរសនិងស្ត្រី។
ពេលម្ចាស់ជើងឯកម៉ារ៉ាតុងផ្នែកបុរសទទួលបានជើងឯក ថតរូបដោយ Cai Juncong
ម្ចាស់ជើងឯកម៉ារ៉ាតុងផ្នែកបុរស AHUNIM ADDISU WORKENEH បាននិយាយនៅក្នុងបទសម្ភាសន៍ថា “Fangchenggang ជាទីក្រុងដ៏ស្រស់ស្អាតណាស់។ ទេសភាពតាមដងផ្លូវពិតជាទាក់ទាញ ហើយមានប្រជាពលរដ្ឋសាទរអបអរសាទរខ្ញុំថែមទៀត។ ខ្ញុំសប្បាយចិត្តណាស់ដែលបានឈ្នះជើងឯកនៅទីនេះ”។
កីឡាករ និងប្រជាពលរដ្ឋក្រុង Fangchengang ដែលស្រែកអបអរតាមដងផ្លូវប៉ះដៃគ្នា រូបថតផ្តល់ដោយនាយកដ្ឋានឃោសនារបស់គណៈកម្មាធិការបក្សក្រុង Fangchenggang
យោងតាមរបាយការណ៍ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងចិន-អាស៊ាន គឺជាព្រឹត្តិការណ៍ម៉ាកយីហោដែលរួមបញ្ចូលកីឡា និងទេសចរណ៍នៅក្នុងតំបន់ទេសចរណ៍ព្រំដែន Fangchenggang ហើយក៏ជាព្រឹត្តិការណ៍អន្តរជាតិមួយដែលត្រូវបានគេដាក់ឈ្មោះតាមអង្គការអន្តរជាតិផងដែរ។ ព្រឹត្តិការណ៍នេះបានប្រារព្ធឡើងដោយជោគជ័យចំនួនបួនលើកចាប់ពីឆ្នាំ២០១៧ ដល់២០២៣ ។ ឆ្នាំនេះព្រឹត្តិការណ៍នេះទទួលបានវិញ្ញាបនប័ត្រទទួលស្គាល់ព្រឹត្តិការណ៍ “ស្លាកកីឡាអត្តពលកម្មពិភពលោក” ទ្រង់ទ្រាយនៃព្រឹត្តិការណ៍ត្រូវបានបង្កើន ហើយបរិយាកាសអន្តរជាតិក៏មានភាពរឹងមាំ មានកីឡាករបរទេសចំនួន ១៦៣ នាក់មកពីប្រទេសអាស៊ានទាំងដប់ ប្រទេសជាសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ និងប្រទេសផ្សេងៗទៀត បានចូលរួម។
កីឡាកររត់លើស្ពានឆ្លងសមុទ្រ Fangchenggang West Bay រូបថតផ្តល់ដោយនាយកដ្ឋានឃោសនារបស់គណៈកម្មាធិការបក្សក្រុង Fangchenggang៕