ព័ត៌មានអន្តរជាតិ

កំណើនសេដ្ឋកិច្ច របស់ប្រទេសវៀតណាម នៅក្នុងឆ្នាំ២០២៣នេះ កើនឡើងត្រឹម៥.០៥ភាគរយ

រូបភាពពី៖​ XINHUA

ហាណូយ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ថា យោងតាមអគ្គនាយកដ្ឋានស្ថិតិហៅកាត់ (GSO) បានបង្ហាញឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសវៀតណាម បានប្រកាសពីកំណើនផលិតផលក្នុងស្រុកសរុប ហៅកាត់ថា (GDP) នៅត្រឹម៥.០៥ភាគរយ ក្នុងឆ្នាំ២០២៣នេះ ពោលគឺទាបជាងគោលដៅរបស់រដ្ឋសភាដែលកំណត់ថា ចំនួន៦.៥ភាគរយ ហើយសម្រាប់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកើនឡើង៣.៨៣ ភាគរយ ខណៈវិស័យឧស្សាហកម្ម និងសំណង់ បានកើនឡើង៣.៧៤ ភាគរយ និងសេវាកម្មបានកើនឡើង៦.៨២ភាគរយ ។

ការិយាល័យដដែលនេះបានឲ្យដឹងថា វិស័យចំនួន៣បានរួមចំណែកចំនួន៨.៨៤ភាគរយ ចំនួន២៨.៨៧ភាគរយ និង៦២.២៩ភាគរយនៃកំណើនសរុបរបស់វិស័យនីមួយៗ ។

លោក Nguyen Thi Huong អគ្គនាយក GSO បានមានលើកឡើងថា នៅក្នុងត្រីមាសទី៤តែប៉ុណ្ណោះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានមើលឃើញថា សេដ្ឋកិច្ចបានកើនឡើង៦,៧២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ។

លោកបានបញ្ជាក់ថា វាគឺជាបញ្ហាប្រឈមដ៏ធំមួយដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២៤ ។

វិស័យនានាត្រូវពង្រឹងលើការព្យាករណ៍ អនុវត្តភាពជាអ្នកដឹកនាំដែលអាចបត់បែនបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពដែលកំពុងកើតមាន ខណៈដែលការអនុវត្តគោលនយោបាយជាបន្តបន្ទាប់ស្តីពីការគាំទ្រការងើបឡើងវិញ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ។

គេបានដឹងថា កាលពីឆ្នាំមុន ប្រទេសវៀតណាម បានបង្ហាញកំណើនអំពី GDP ដល់ទៅ៨,០២ភាគរយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top