ព័ត៌មានអន្តរជាតិ

ចិន ៖ កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍សភា ប្រជាជនជាតិ លើកទី១៤ បានបញ្ចប់ ដោយមានការដកតំណែង ថ្នាក់រដ្ឋមន្រ្តីមួយចំនួនចេញ

Xinhua

បរទេស ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនជាតិ លើកទី១៤ (NPC) បានបញ្ចប់សម័យប្រជុំលើកទី៧ របស់ខ្លួនកាលពីថ្ងៃសុក្រ នៅទីក្រុងប៉េកាំង ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំបិទនោះ គឺ សមាជិកសភាបានបោះឆ្នោត អនុម័តច្បាប់ក្រុមហ៊ុន ដែលបានកែសម្រួល ច្បាប់សន្តិសុខស្បៀង វិសោធនកម្មច្បាប់ព្រហ្មទណ្ឌទី XII និងសេចក្តីសម្រេច ធ្វើវិសោធនកម្មច្បាប់ ស្តីពីសប្បុរសធម៌ ។

សមាជិកសភាចិន ក៏បានអនុម័ត ការសម្រេចចិត្តតែងតាំងលោក Dong Jun ជារដ្ឋមន្ត្រីការពារជាតិ , ដក Tang Dengjie ចេញពីតំណែងរដ្ឋមន្ត្រី ក្រសួងកិច្ចការស៊ីវិល និងតែងតាំងលោក Lu Zhiyuan ឱ្យកាន់តំណែង និងដកលោក Hu Heping ចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ និងតែងតាំងលោក Sun Yeli ទៅកាន់តំណែងជំនួសវិញ។

ប្រធានាធិបតីចិន លោក ស៊ីមជិនពីង បានចុះហត្ថលេខាលើបទបញ្ជារបស់ប្រធានាធិបតី ចំនួនប្រាំដើម្បីផ្សព្វផ្សាយច្បាប់ និងការសម្រេចចិត្ត។លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ NPC បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំបិទនោញ ។

សម័យប្រជុំបានសម្រេចចិត្ត បញ្ជូនសេចក្តីព្រាងច្បាប់ ស្តីពីច្បាប់នៃក្រុមប្រឹក្សារដ្ឋ ទៅកាន់សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការNPC លើកទី១៤ ដើម្បីពិភាក្សាបន្ថែម និងបានប្រគល់ឱ្យលោក Li Hongzhong អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ NPC ធ្វើសេចក្តីពន្យល់ពន្យល់ដល់សម័យប្រជុំ NPC ។

សមាជិកសភាបានអនុម័ត សេចក្តីសម្រេចលើការកែលម្អ និង ពង្រឹងប្រព័ន្ធកត់ត្រា និងពិនិត្យ និងសេចក្តីសម្រេចស្តី ពីការអនុញ្ញាតឱ្យតំបន់រដ្ឋបាល ពិសេសម៉ាកាវ អនុវត្តយុត្តាធិការលើតំបន់ដី និងសមុទ្រ ដែលពាក់ព័ន្ធនៅភាគអាគ្នេយ៍ នៃកំពង់ផែ Gongbei ក្នុងទីក្រុង Zhuhai ខេត្ត Guangdong ។

សម័យប្រជុំបានអនុម័តសេចក្តីសម្រេចលើការកោះប្រជុំលើកទី២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនជាតិលើកទី១៤។ យោងតាមសេចក្តីសម្រេច សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការជាតិ NPC លើកទី១៤ នឹងបើកនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។

សមាជិកសភា ក៏បានផ្តល់សច្ចាប័នលើសន្ធិសញ្ញាស្តីពីការធ្វើបត្យាប័ន រវាងប្រទេសចិន និងប្រទេសបូតស្វាណា និងសន្ធិសញ្ញាស្តីពីជំនួយ ផ្នែកតុលាការ ក្នុងកិច្ចការព្រហ្មទណ្ឌ រវាងប្រទេសចិន និងសេណេហ្គាល់ ព្រមទាំងបានអនុម័តលើរបាយការណ៍គុណវុឌ្ឍិរង ក្នុងចំណោមរបាយ ការណ៍ផ្សេងទៀត ។

លោក Zhao Leji ថ្លែងសុន្ទរកថាបិទកិច្ចប្រជុំ បន្ទាប់ពីសមាជិកសភា បានបញ្ចប់ការបោះឆ្នោត។

ដោយកត់សម្គាល់ថាឆ្នាំ ២០២៤ គឺជាខួបលើកទី ៧០ នៃការបង្កើត NPC លោក Zhao បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងដើម្បីអនុវត្តការសម្រេចចិត្ត និងការរៀបចំរបស់គណៈកម្មាធិការ កណ្តាល CPC និងកំណត់ឱ្យបានត្រឹមត្រូវនូវតួនាទី និងភារកិច្ចរបស់ NPC ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់ និងការជំរុញ ទំនើបកម្មរបស់ចិន។ .

លោកក៏បានជំរុញឱ្យ មានការរៀបចំប្រកបដោយប្រសិទ្ធភាព សម្រាប់សម័យប្រជុំប្រចាំឆ្នាំរបស់ NPC នាពេលខាងមុខ ដើម្បីធានាឱ្យមានការ ប្រជុំប្រកបដោយជោគជ័យ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top