កូឡុំបូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ថា យោងតាមមជ្ឈមណ្ឌល ព្រមាន អំពីរលកយក្សស៊ូណាមិជាតិ ហៅកាត់ថា (NTEWC) បានឲ្យដឹងថា ប្រទេសស្រីលង្កា បានបដិសេធនៅថ្ងៃសៅរ៍នេះ ពីការគំរាមកំហែង ដោយរលកយក្សស៊ូណាមិ ក្រោយពីមានការរញ្ជួយដី ដែលបានកើតឡើង នៅមហាសមុទ្រឥណ្ឌា ប៉ែកភាគខាងជើងនៃកោះស៊ូម៉ាត្រា ។
មជ្ឈមណ្ឌល ខាងលើបានព្រមាន អំពីរលកយក្សស៊ូណាមិ ដែលពីដំបូងឡើយ បានស្នើឱ្យពលរដ្ឋរស់នៅ តំបន់ឆ្នេរនៃប្រទេសនេះ មានការប្រុងប្រយ័ត្ន បានប្រកាសថា តំបន់ទាំងនេះមានសុវត្ថិភាព នៅក្នុងបច្ចុប្បន្នភាព ចុងក្រោយរបស់ខ្លួន ។
គួររំលឹកថា នៅប្រទេសស្រីលង្កា ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានគេកំណត់ថា ជាទិវាសុវត្ថិភាពជាតិ ដើម្បីចងចាំជនរងគ្រោះ នៃរលកយក្សស៊ូណាមិឆ្នាំ២០២៤ ៕
ដោយ៖ ម៉ៅ បុប្ផាមករា