ព័ត៌មានអន្តរជាតិ

ចិន នឹងក្លាយជាប្រទេសនាំចេញ រថយន្តច្រើនជាងគេបំផុត លើពិភពលោក

រូបភាព​ RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ Nikkei Asia បានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយដកស្រង់ទិន្នន័យបឋមពីសមាគមក្រុមហ៊ុនផលិតរថយន្តចិនហៅកាត់CAAM ថាប្រទេសចិនកំពុងស្ថិតនៅលើផ្លូវដើម្បីក្លាយជាអ្នកនាំចេញរថយន្តកំពូលរបស់ពិភពលោក នៅឆ្នាំនេះជាលើកដំបូងដែលមិនធ្លាប់មានពីមុនមក។

ស្ថិតិបង្ហាញថាប្រទេសនេះ បាននាំចេញរថយន្តចំនួន៤,៤១លានគ្រឿងចាប់ពីខែមករាដល់ខែវិច្ឆិកា កើនឡើង៥៨ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ដូច្នេះប្រទេសចិន បានវ៉ាដាច់អតីតអ្នកនាំចេញខ្លាំងជាងគេរបស់ពិភពលោកគឺប្រទេសជប៉ុន ដែលសរុបពេញមួយឆ្នាំត្រូវបានគេរំពឹងថានឹងមានប្រហែល ៤,៣ លានគ្រឿង។

គួរឲ្យដឹងដែរថាយោងតាមរបាយការណ៍ ពេលវេលាចុងក្រោយដែលជប៉ុនធ្លាក់ពីចំណាត់ថ្នាក់កំពូល គឺនៅឆ្នាំ២០១៦ដែលវាត្រូវបានវ៉ាដាច់ដោយប្រទេសអាល្លឺម៉ង់៕ ប្រែសម្រួល៖ស៊ុនលី

To Top