បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អង្គការសហប្រជាជាតិ បានថ្កោលទោសការបាញ់ផ្លោង ដ៏សាហាវរបស់អ៊ុយក្រែន ទៅលើទីក្រុង Belgorod ក្បែរព្រំដែនប្រទេសរុស្ស៊ី ។
ហេតុការណ៍នេះកើតឡើង បន្ទាប់ពីក្រុងមូស្គូ បានចោទក្រុងគៀវ ពីបទសម្លាប់ជនស៊ីវិលដោយចេតនា ។ ការិយាល័យ របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ការវាយប្រហារប្រឆាំងនឹងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាការរំលោភលើច្បាប់ មនុស្សធម៌អន្តរជាតិ ហើយត្រូវតែបញ្ឈប់ជាបន្ទាន់។
យ៉ាងហោចណាស់មនុស្ស២២នាក់ បានស្លាប់ និងជាង១០០នាក់បានរងរបួស នៅក្នុងការវាយប្រហារដោយមីស៊ីល របស់អ៊ុយក្រែនទៅលើទីក្រុង Belgorod កាលពីថ្ងៃសៅរ៍ នេះបើយោងតាមមន្ត្រីក្នុងតំបន់ ។
គួរឲ្យដឹងដែរថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កាន់តែអាក្រក់ជាងនេះនោះគឺថា ប្រទេសអ៊ុយក្រែនមិនត្រឹមតែប៉ុណ្ណោះ បានធ្វើការប្រើប្រាស់ គ្រាប់បែកចង្កោម នៅក្នុងការវាយប្រហារនេះទៀតផង៕
ប្រែសម្រួល៖ស៊ុនលី