ព័ត៌មានអន្តរជាតិ

កងកម្លាំង​អ៊ីស្រាអែល សម្លាប់​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស​រាប់សិប​នាក់​ នៅ​ក្នុង​ក្រុង​ហ្គាហ្សា

រូបភាពពី៖​ XINHUA

ហ្គាហ្សា៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា កងទ័ពជើងគោកអ៊ីស្រាអែល ដែលគាំទ្រដោយយន្តហោះ បានសម្លាប់ភេរវករ រាប់សិបនាក់ ក្នុងអំឡុងពេលប្រតិបត្តិការនៅទីក្រុងហ្គាហ្សា ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ IDF បានឲ្យដឹងថា កងកម្លាំងអាកាសដែលដឹកនាំដោយកងទ័ពជើងគោក បានវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធជាង ១៥នាក់នៅក្នុងទីក្រុងហ្គាហ្សា ក្នុងរយៈពេល ៣ម៉ោង។ បន្ថែម​ពី​លើ​នេះ ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​បាន​កើត​ឡើង ហើយ​ពួក​សកម្មប្រយុទ្ធ​ហាម៉ាស​ជា​ច្រើន​ទៀត​ត្រូវ​បាន​សម្លាប់។

សេចក្តីថ្លែងការណ៍បានបន្ថែមថា នៅភាគខាងជើងតំបន់ Beit Lahia នៃតំបន់ហ្គាហ្សា កងទ័ពអ៊ីស្រាអែល បានរុះរើបរិវេណយោធាហាម៉ាសចំនួនពីរ ដែលពួកគេបានរកឃើញអាវុធ គ្រឿងផ្ទុះ កាំភ្លើង សម្ភារៈយោធា និងឧបករណ៍ទំនាក់ទំនង មុនពេលការវាយប្រហារ។

នៅពេលដែលកងទ័ពអ៊ីស្រាអែល បានបង្កើនយុទ្ធនាការយោធារបស់ខ្លួននៅហ្គាហ្សា លោក Osama Hamdan សមាជិកការិយាល័យនយោបាយរបស់ហាម៉ាស បានបដិសេធកាលពីថ្ងៃសៅរ៍ថា ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល អំពីការពិភាក្សា ដែលលាតត្រដាងលើកិច្ចព្រមព្រៀងចំណាប់ខ្មាំងថ្មីជាថ្នូរនឹងបទឈប់បាញ់បណ្តោះអាសន្នមួយផ្សេងទៀតនៅក្នុងរង្វង់។

លោក Hamdan បានប្រាប់ Al Jazeera ថា ក្រុមហាម៉ាសបានជូនដំណឹងដល់អ្នកសម្រុះសម្រួលថា បទឈប់បាញ់ជាអចិន្ត្រៃយ៍គឺជាអាទិភាពចម្បងរបស់ក្រុមសកម្មប្រយុទ្ធ ហើយថាបច្ចុប្បន្នមិនមានការពិភាក្សាអំពីការដោះលែងចំណាប់ខ្មាំងមុនពេលការប្រយុទ្ធគ្នាត្រូវបានបញ្ឈប់នោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top