ព័ត៌មានអន្តរជាតិ

ការស្ទាបស្ទង់មតិ៖ ពលរដ្ឋអង់គ្លេស ភាគច្រើនសោកស្តាយ ការចាកចេញពីប្លុកអឺរ៉ុប

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការដកស្រង់ព័ត៌មានរបស់ RT បានបង្ហាញថាពលរដ្ឋអង់គ្លេស ភាគច្រើនឥឡូវនេះជឿថាការចាកចេញពីប្លុកអឺរ៉ុបឬ Brexit មិនមានភាពល្អប្រសើរសម្រាប់សេដ្ឋកិច្ចរបស់ខ្លួនឡើយ។

របាយការណ៍ស្រាវជ្រាវនេះធ្វើឡើងយោងតាមការស្ទង់មតិ Opinium ដែលធ្វើឡើងដើម្បីប្រារព្ធខួបលើកទី៣នៃការចាកចេញរបស់ប្រទេសពីប្លុកអឺរ៉ុប EU និងបានចេញផ្សាយកាលពីថ្ងៃសៅរ៍។

ក្នុងនោះគេសង្កេតឃើញថាភាគច្រើនឬប្រមាណជា៥៤ភាគរយ នៃអ្នកឆ្លើយតបការស្ទង់មតិបានរកឃើញថា Brexit បានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចចក្រភពអង់គ្លេសទាំងមូល ខណៈដែល១៣ភាគរយបង្ហាញនូវភាពគួរឱ្យសោកស្ដាយខ្លាំងពីព្រោះថាគិតថាពួកគេនឹងអាចទទួលបានលទ្ធផលល្អពីវា។

លើសពីនេះគេបានរកឃើញថាច្រើនជាងមួយភាគបីឬប្រហែលជា៣៥ភាគរយនៃអ្នកដែលបានស្ទង់មតិជឿថាការចាកចេញពីប្លុកបានជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ ដោយគ្រាន់តែម្នាក់ក្នុងចំណោមដប់នាក់រាយការណ៍ថាពួកគេត្រូវបានជួយគាំទ្រពីផ្នែកហិរញ្ញវត្ថុ៕ ប្រែសម្រួល៖ស៊ុនលី

To Top