ព័ត៌មានអន្តរជាតិ

ទំហំពាណិជ្ជកម្មអេហ្ស៊ីប និងរុស្ស៊ី កើនឡើងខ្លាំង

AFP

បរទេស៖ លោក Aleksey Tevanyan តំណាងពាណិជ្ជកម្មរបស់រុស្ស៊ី ប្រចាំនៅអាហ្វ្រិកខាងជើងបានប្រាប់ RIA Novosti ក្នុងបទសម្ភាសន៍មួយដែលបាន ចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងអេហ្ស៊ីបនឹងកើនឡើងដល់ ៧ពាន់លានដុល្លារនៅចុងឆ្នាំនេះ។

យោងតាមការបញ្ជាក់បន្ថែមដោយលោក ​​Tevanyanបានឲ្យដឹងថា ការកើនឡើងនេះគឺ ដោយសារតែផ្នែកធំនៃការកើនឡើង ការនាំចេញទៅកាន់ប្រទេសអេហ្ស៊ីប។ មន្ត្រីរូបនេះបានបន្ថែមថា និន្នាការទំនងជានឹងបន្ត នៅឆ្នាំក្រោយក៏ដោយសារតែ សក្ដានុពលវិជ្ជមានក្នុងពាណិជ្ជកម្មទៅវិញទៅ មកបានបន្តទាំងនៅក្នុងឆ្នាំ២០២៣ និងនៅចុងឆ្នាំនេះ ហើយរំពឹងថាចំណូលពាណិជ្ជកម្ម នឹងកើនឡើងបន្តទៀត។

គួរឲ្យដឹងដែរថានៅក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងទីក្រុងមូស្គូ និងទីក្រុងគែរបានកើនឡើង ៣០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំដល់ជាង ៦ពាន់លានដុល្លារ។

លោក Tevanyan ក៏បានកត់សម្គាល់ដែរថា ជាមួយនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរីកចម្រើន ក្រុមហ៊ុនអេហ្ស៊ីបកាន់ តែមានចិត្តចង់ផ្លាស់ប្តូរពីលោកខាងលិច ទៅជារូបិយប័ណ្ណជាតិក្នុងប្រតិបត្តិការ ពាណិជ្ជកម្មជាមួយទីក្រុងមូស្គូ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top