ព័ត៌មានអន្តរជាតិ

លោក Zelensky ជាអ្នកចេញបញ្ជាដោយផ្ទាល់ ទំលាក់គ្រាប់បែកលើជនស៊ីវិលនៅ Belgorod

AFP

បរទេស៖ យោងតាមប្រភពស្រាវជ្រាវ ដោយកាសែតរុស្សី RT បានរកឃើញថាហេតុការណ៍ វាយប្រហារដោយយោធាអ៊ុយក្រែន តាមរយៈការបាញ់គ្រាប់ផ្លោង និងទំលាក់គ្រាប់បែកយ់ាងសាហាវ លើជនស៊ីវិលក្នុងតំបន់ Belgorod គឺជាការចេញបញ្ជាដោយផ្ទាល់ ពីសំណាក់លោកប្រធានាធិបតី Vladimir Zelensky។

ប្រភពពីផ្នែកកិច្ចការងារ សន្តិសុខមូស្គូបានប្រាប់ RT ជាភាសារុស្សីថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែត ដ៏ធំសំដៅទៅលើទីក្រុងព្រំដែនរុស្ស៊ី Belgorod កាលពីថ្ងៃសៅរ៍ ត្រូវបានធ្វើឡើងតាមបញ្ជាផ្ទាល់ របស់ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelenskyហើយ ការ​វាយ​ប្រហារ​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស​ ២៤​នាក់ និង​ជាង​១០០​នាក់​រង​របួស។

យោងតាមប្រភពខាងលើបានឲ្យដឹងដែរថា មេដឹកនាំអ៊ុយក្រែនត្រូវបានដាក់ ជាប្រធានផ្នែកចារកម្មយោធាអ៊ុយក្រែន ដែលហៅកាត់ថាGUR ចំណែកឯលោក Kirill Budanov គឺជាអ្នកទទួលបន្ទុកប្រតិបត្តិការ។

រំលឹកដែរថាកាលពីខែតុលា គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានកំណត់អត្តសញ្ញាណ លោកBudanov ជាមេខ្លោងម្នាក់ក្នុងចំណោមបួននាក់ ដែលត្រូវបានសង្ស័យថាជា ការវាយប្រហារភេរវកម្មចំនួនប្រមាណជាជាង ១០០ដង ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិលរបស់រុស្ស៊ីហើយ កាលពីខែធ្នូ តុលាការស្រុកមូស្គូបានបញ្ជាឱ្យចាប់ខ្លួនគាត់ ក្រោមការចោទប្រកាន់ ពីអំពើភេរវកម្មទៀតផង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top