ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី មួយរូបរបស់អ៊ីស្រាអែល ចង់ឲ្យហ្គាហ្សា លែងមានវត្តមានពលរដ្ឋ ប៉ាឡេស្ទីន អារ៉ាប់រស់នៅ

xinhua

បរទេស៖រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ របស់ប្រទេសអ៊ីស្រាអែល លោក Bezalel Smotrich បាននិយាយថា ភាគច្រើន នៃជនជាតិអារ៉ាប់ប៉ាឡេស្ទីន ដែលរស់នៅក្នុងតំបន់ហ្គាហ្សា គួរតែត្រូវបានលើកទឹកចិត្ត ឱ្យធ្វើចំណាកស្រុកទៅកាន់ប្រទេសដទៃទៀត ។

យោងតាមការដកស្រង់ព័ត៌មានដោយ RT លោក​បាន​អះអាង​ថា វិធានការ​ខ្លាំង​គឺ​ត្រូវ​ការ​ដើម្បី​ធានា​សន្តិសុខ​របស់​អ៊ីស្រាអែល និង​បញ្ចៀស​ការ​ញុះញង់​បន្ថែម​ទៀត​របស់​ក្រុមហាម៉ាស ។

លោក Smotrich ដែលជាមេដឹកនាំគណបក្ស Zionism ស្តាំនិយមបានប្រាប់វិទ្យុ Army កាលពីថ្ងៃអាទិត្យថា អ្វីដែលត្រូវធ្វើនៅក្នុង តំបន់ហ្គាហ្សាស្ទ្រីប គឺដើម្បីលើកទឹកចិត្ត ឱ្យមានការធ្វើចំណាកស្រុក ។ ប្រសិនបើមានជនជាតិអារ៉ាប់ ១០ម៉ឺននាក់ឬ ២០ម៉ឺននាក់នៅហ្គាហ្សា និងមិនមែន ២លាននាក់ទេ ការពិភាក្សាទាំងមូលនៅថ្ងៃ បន្ទាប់នឹងខុសគ្នាទាំងស្រុង ។

លោក Smotrich បានអះអាងថា តំបន់ហ្កាហ្សាដែលបាត់បង់ ប្រជាជននឹងមិនបង្កការគំរាមកំហែង ដល់រដ្ឋជ្វីហ្វទៀតទេ ដោយសារជនប៉ាឡេស្ទីន ដែលរស់នៅទីនោះក្រោមការ គ្រប់គ្រងរបស់ពួកហាម៉ាសកំពុង រីកធំឡើងគឺដើម្បីប្រាថ្នាចង់បំផ្លាញ រដ្ឋអ៊ីស្រាអែលប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top