ព័ត៌មានអន្តរជាតិ

លោក Putin៖ សេដ្ឋកិច្ចរបស់រុស្ស៊ី កំពុងផ្លាស់ប្តូររចនាសម្ព័ន្ធថ្មី

Xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទណ្ឌកម្មរបស់លោកខាងលិច បានបង្ខំឱ្យប្រទេសនេះផ្តោតសំខាន់ លើការផលិតជាជាងការនាំចេញថាមពល ហើយការផ្លាស់ប្តូរនេះមានអត្ថប្រយោជន៍ នេះបើយោងតាមប្រធានាធិបតីរុស្សីលោក Vladimir Putin បានអះអាងកាលពីថ្ងៃម្សិលមិញ។

លោកប្រធានាធិបតីPutin បានថ្លែងបែបនេះនៅក្នុងអំឡុង ដំណើរទស្សនកិច្ចទៅកាន់មន្ទីរពេទ្យយោធា Vishnevsky ក្នុងទីក្រុងមូស្គូហើយលោកបានបន្តទៀតដែរថា៖ សេដ្ឋកិច្ចរុស្ស៊ីស្ថិតក្នុងស្ថានភាពល្អ និងពង្រីកយ៉ាងឆាប់រហ័ស ទោះបីជាមានសម្ពាធពីទណ្ឌកម្ម របស់លោកខាងលិចក៏ដោយ។

ប្រមុខរដ្ឋរូបនេះបានកត់សម្គាល់ថា ផលិតផលក្នុងស្រុកសរុបឬGDPរបស់ប្រទេសបានកើនឡើង ៣,៥ភាគរយ នៅក្នុងឆ្នាំ២០២៣ ដែលលោកបានពិពណ៌នាថា ជាការអភិវឌ្ឍន៍ដ៏ជោគជ័យមួយបន្ទាប់ពីការធ្លាក់ចុះ ២,១ភាគរយកាលពីក្នុងឆ្នាំ២០២២។

លោកបានលើកឡើងបែបនេះថា៖ យើងមិនដែលឃើញអ្វីដូចនេះពីមុនមកទេ: ខណៈពេលដែលយើងធ្លាប់រកលុយពីប្រេងនិងឧស្ម័ន ចំពោះការនាំចេញប៉ុន្តែនៅក្នុង ឆ្នាំ ២០២៣ គឺជាឆ្នាំដំបូងដែលដំណើរការរបស់យើង វិស័យផលិតកម្មរបស់យើងបាន រីកចម្រើនលឿនជាងមុន និងទទួលបានប្រាក់ចំណូលកាន់តែច្រើន។ អ្វី​ដែល​យើង​កំពុង​ធ្វើ​ជា​សាក្សី​គឺ​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​ក្នុង​សេដ្ឋកិច្ច​របស់​យើង ហើយ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top