ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ​នឹង​ចូលខ្លួនទៅកាន់​តុលាការ ICJ ​ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​ បទ​ប្រល័យ​ពូជ​សាសន៍​​ នៅ​តំបន់​ហ្គាហ្សា

Xinhua

យេរ៉ូសាឡឹម៖ អ៊ីស្រាអ៊ែល បានសម្រេចចិត្តបង្ហាញខ្លួន នៅតុលាការយុត្តិធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្នុងសវនាការលើសំណុំរឿង ដែលប្តឹងដោយប្រទេសអាហ្រ្វិកខាងត្បូង ដោយចោទប្រកាន់ពីបទ “ប្រល័យពូជសាសន៍” នៅក្នុងតំបន់ហ្គាហ្សា។

ទីប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល លោក Tzachi Hanegbi បានឲ្យដឹងថា “អ៊ីស្រាអែលបានចុះហត្ថលេខាលើអនុសញ្ញាប្រឆាំងនឹងអំពើប្រល័យពូជសាសន៍អស់ជាច្រើនទសវត្សរ៍មកហើយ ហើយយើងពិតជានឹងមិនធ្វើពហិការនឹងដំណើរការនេះទេ ប៉ុន្តែសូមក្រោកឈរឡើង ហើយប្រឆាំងនឹងផែនការបង្ហូរឈាម ដែលមិនសមហេតុផលប្រឆាំងនឹងយើង” ។

យោងតាមរបាយការណ៍ ការសម្រេចចិត្តនេះត្រូវបាននាំមុខដោយការពិភាក្សាយ៉ាងស៊ីជម្រៅនៅក្នុងប្រទេសអ៊ីស្រាអែល ដោយមន្ត្រីជាន់ខ្ពស់ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ។

សំណុំរឿង ដែលត្រូវបានដាក់នៅថ្ងៃសុក្រនេះ អះអាងថា “ការរំលោភបំពាន ដោយអ៊ីស្រាអែល នៃកាតព្វកិច្ច របស់ខ្លួនក្រោមអនុសញ្ញា ស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្មនៃឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ទាក់ទងនឹងជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប” នេះបើយោងតាមតុលាការ ICJ ។

អាហ្វ្រិកខាងត្បូងបានជំរុញឱ្យតុលាការ អង្គការសហប្រជាជាតិ ចាត់វិធានការ “បណ្តោះអាសន្ន” ដើម្បី “ការពារប្រឆាំងនឹងការ ខូចខាតបន្ថែមទៀត ធ្ងន់ធ្ងរ និងមិនអាចជួសជុលបានចំពោះសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ក្រោមអនុសញ្ញាប្រល័យ ពូជសាសន៍” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top