គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានបាញ់មីស៊ីលជិត ៣០០ ដើម និងយន្តហោះដ្រូនប្រយុទ្ធ Shahed ជាង ២០០ គ្រឿងប្រឆាំងនឹងអ៊ុយក្រែនចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ។
លោក ហ្សេឡិនស្គី បានឲ្យដឹងនៅសារជាវីដេអូថា “គ្មានរដ្ឋណាផ្សេងទៀត ដែលមិនធ្លាប់បានវាយលុក ការវាយប្រហារបែបនេះទេ ទាំងយន្តហោះដ្រូន និងមីស៊ីល រួមទាំងមីស៊ីលផ្លោង បាញ់តាមអាកាស។ មីស៊ីល Kinzhal ចំនួន ១០គ្រាប់ត្រូវបានបាញ់ ទម្លាក់នៅថ្ងៃនេះ” ។
លោក បានលើកឡើងថា កាលពីថ្ងៃអង្គារ ប្រទេសរុស្ស៊ី បានបាញ់បង្ហោះកាំជ្រួចប្រភេទផ្សេងៗគ្នាជិត ១០០ គ្រាប់នៅអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ និង ១៣០ នាក់ផ្សេងទៀតរងរបួស។
លោក Oleksii Kuleba អនុប្រធានការិយាល័យ ប្រធានាធិបតី បាននិយាយនៅលើ Telegram ថា បរិក្ខារស៊ីវិលជាង ២៥០ ត្រូវបានខូចខាតនៅក្នុងការ វាយប្រហារចុងក្រោយនេះ ដែលផ្តោតលើភាគច្រើនបំផុត នៃរដ្ឋធានីអ៊ុយក្រែន និងទីក្រុងធំទីពីររបស់ប្រទេស គឺទីក្រុងខាគីវ។
អភិបាលក្រុង Vitali Klitschko បានឲ្យដឹងថា នៅក្នុងទីក្រុង គៀវ មនុស្សពីរនាក់បានស្លាប់ និង ៤៩ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារ តាមអាកាស ហើយ៤៣នាក់ ក្នុងចំណោមពួកគេ ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ៕
ប្រែសម្រួល ឈូក បូរ៉ា
រូបភាព៖ Xinhua