បរទេស៖ រដ្ឋបាល Biden ជាថ្មីម្តងទៀតបានបន្តការការពារសម្រាប់អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ និងជំនួយការកំពូលម្នាក់របស់លោក ដែលជាគោលដៅនៃការគំរាមកំហែងជាបន្តបន្ទាប់ពីប្រទេសអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការបរទេស បានជូនដំណឹងដល់សភា កាលពីចុងខែមុនថា ការគំរាមកំហែង ប្រឆាំងនឹងលោក ប៉ុមប៉េអូ និងបេសកជនប្រចាំ នៅអ៊ីរ៉ង់គឺលោក ប្រាយអេន ហុក ក្នុងរដ្ឋបាល លោក Trump នៅតែ “ធ្ងន់ធ្ងរ និងគួរឱ្យទុកចិត្ត” ហើយបន្តធានាព័ត៌មាន ផ្នែកលម្អិតសន្តិសុខ ដែលផ្តល់ដោយរដ្ឋាភិបាល។
ការជូនដំណឹងមានចុះថ្ងៃទី ១៩ ខែធ្នូ ប៉ុន្តែមិនត្រូវបានបញ្ជូនទៅសភារហូតដល់ថ្ងៃទី ២២ ខែធ្នូ។ ពួកគេត្រូវបានទទួលដោយសារព័ត៌មាន Associated Press កាលពីថ្ងៃពុធ។
ភាពតានតឹងនៅមជ្ឈិមបូព៌ា បានកើនឡើងចាប់តាំងពីការផ្ទុះឡើង នៃសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ហើយវាបានកើនឡើងបន្ថែមទៀត កាលពីថ្ងៃពុធបន្ទាប់ពីមនុស្សជាង១០០នាក់ ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះ នៅក្នុងប្រទេសអ៊ីរ៉ង់ នៅឯពិធីរំលឹកដល់មេបញ្ជាការឆ្មាំ បដិវត្តន៍អ៊ីរ៉ង់គឺឧត្តមសេនីយ៍ ហ្គាសេម សូឡៃម៉ានី ដែលត្រូវបានធ្វើឃាតនៅក្នុងការវាយប្រហារ តាមអាកាសរបស់សហរដ្ឋអាមេរិក នៅទីក្រុងបាកដាដ ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០ ។
លោក ប៉ុមប៉េអូ និងលោក ហុក គឺជាអ្នកនាំពាក្យរបស់សហរដ្ឋអាមេរិកដែលរង”សម្ពាធជាអតិបរមា” ប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីអតីតប្រធានាធិបតីលោក Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងឆ្នាំ ២០១៨ ។ អ៊ីរ៉ង់បានស្តីបន្ទោសអ្នកទាំងពីរចំពោះការសម្លាប់លោកឧត្តមសេនីយ៍ សូឡៃម៉ានី ។
ភាពខុសគ្នានេះកើតឡើង ដោយសារតែលោក ប៉ុមប៉េអូ ក្នុងនាមជាអតីត លេខាធិការខុទ្ទកាល័យ មានការធានាផ្នែក សន្តិសុខ ពីរដ្ឋាភិបាលដោយស្វ័យ ប្រវត្តិអស់រយៈពេលជាច្រើនខែបន្ទាប់ពីការចាកចេញពីតំណែង។
សារព័ត៌មាន AP បានរាយការណ៍កាលពីខែមីនា ឆ្នាំ២០២២ ថា ក្រសួងការបរទេសកំពុងចំណាយប្រាក់ច្រើនជាង ២លានដុល្លារក្នុងមួយខែ ដើម្បីផ្តល់ការធានាសន្តិសុខ ២៤ ម៉ោងដល់លោក ប៉ុមប៉េអូ និងលោក ហុក ។ ការកំណត់ចុងក្រោយបំផុតមិនផ្តល់ចំនួនទឹកប្រាក់សម្រាប់ការការពារនោះទេ។
ការជូនដំណឹងមិនបានកំណត់ ជាក់លាក់ថាអ៊ីរ៉ង់ជាប្រភពនៃការគំរាមកំហែងនោះទេ ប៉ុន្តែមន្ត្រីអ៊ីរ៉ង់បានបញ្ចេញ កំហឹងជាយូរមកហើយចំពោះ លោក ប៉ុមប៉េអូ និងលោក ហុក សម្រាប់ការដឹកនាំគោលនយោបាយរបស់រដ្ឋបាល Trump ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ រួមទាំងការចាត់តាំងអង្គភាព ឆ្មាំបដិវត្តន៍ជា “អង្គការភេរវករបរទេស” ដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ខ្លួន ការដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមក និងរៀបចំការធ្វើឃាតឧត្តមសេនីយ៍ ហ្គេសេម សូឡៃម៉ានី ៕
ប្រែសម្រួលៈ ណៃ តុលា