ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ពិចារណាផែនការរៀបចំកន្លែងរស់ នៅថ្មីឲ្យជនប៉ាឡេស្ទីន នៅអាហ្វ្រិក

រូបភាពពី៖​ XINHUA

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានអះអាងថា ក្រុមមន្ត្រីមកពីប្រទេសអ៊ីស្រាអែលកំពុងធ្វើការពិភាក្សាដោយសម្ងាត់ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសអាហ្រ្វិកផ្សេងទៀតអំពីផែនការសម្រាប់ការតាំងទីលំនៅថ្មីរបស់ជនចំណាកស្រុកប៉ាឡេស្ទីនរាប់ពាន់នាក់ពីតំបន់ហ្គាហ្សា។

ផែនការសម្រាប់ការតាំងទីលំនៅថ្មី ដោយស្ម័គ្រចិត្ត របស់ប្រជាជនពីតំបន់ប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធទៅកាន់ប្រទេសអាហ្វ្រិកកណ្តាលគឺ បន្តិចម្តងៗនឹង ក្លាយជាគោលនយោបាយសំខាន់របស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នេះបើយោងតាមកាសែត Times of Israel បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ប្រភពរដ្ឋាភិបាលជាន់ខ្ពស់។

គួរឲ្យដឹង​បន្ថែមដែរ​ថា អ៊ីស្រាអែល​បាន​ធ្វើ​ការ​ពិភាក្សា​ជាមួយ​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន​ដើម្បី​កំណត់​ថា​តើ​ពួកគេ​នឹង​ទទួល​យក​ជន​ចំណាក​ស្រុក​ពី​តំបន់​ហ្កាហ្សា​ឬ​អត់។

របាយការណ៍របស់កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោមានកម្រិតនៃភាពក្រីក្រ និងវិសមភាពខ្ពស់ ដែលរបាយការណ៍របស់កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា រួមបញ្ចូលគ្នាជាមួយនឹងជម្លោះក្នុងតំបន់ និងអសន្តិសុខដែលកើតឡើងម្តងទៀត៕ ប្រែសម្រួល៖ស៊ុនលី

To Top