បរទេស៖ យោងតាមការចេញផ្សាយរបស់ ទូរទស្សន៍ CNN បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងដូហា បានចុះហត្ថលេខាស្ងាត់ៗលើកិច្ចព្រមព្រៀងមួយ ដើម្បីបន្តវត្តមានទាហានអាមេរិក នៅឯមូលដ្ឋានទ័ពអាកាស Al Udeid របស់ប្រទេសកាតាជាច្រើនឆ្នាំបន្ថែមទៀត។
កិច្ចព្រមព្រៀងដែលមានភាពសំងាត់នេះ នឹងអនុញ្ញាតិឲ្យកងកម្លាំងសហរដ្ឋអាមេរិក នឹងបន្តនៅមូលដ្ឋានដែលមានទីតាំង នៅវាលខ្សាច់ភាគនិរតីនៃទីក្រុងដូហា យ៉ាងហោចណាស់ដប់ឆ្នាំទៀត ស្របតាមកិច្ចព្រមព្រៀងនេះ។
Al Udeid ត្រូវបានគេដឹងហើយថា ជាទីតាំងយោធាដ៏ធំបំផុត របស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ចាប់តាំងពីឆ្នាំ២០០៣ និងកំពុងមានវត្តមាននៃយោធា ១០០០០នាក់ ហើយមិនត្រឹមតែប៉ុណ្ណោះវាត្រូវបានប្រើដោយកងទ័ពអាកាសកាតា និងអង់គ្លេសផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
