ពិភពលោកបានឈានចូលឆ្នាំ២០២៤ ខណៈពេលការប៉ះទង្គិច ភូមិសាស្ត្រកើតឡើងជាបន្តបន្ទាប់ ថវិកាការពារជាតិក្នុងឆ្នាំថ្មី របស់ប្រទេសទាំងពីរអាមេរិកនិងជប៉ុន សុទ្ធតែបានបំបែកកំណត់ត្រាខ្ពស់ថ្មី ប្រការនេះបាននាំមកនូវការព្រួយបាម្ភកាន់តែច្រើន ។ ការស្ទង់ប្រជាមតិនៅទូទាំងពិភពលោក ដែលរៀបចំដោយបណ្តាញទូរទស្សន៍ សកលចិនហៅកាត់ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញឱ្យឃើញថា អ្នកដែលផ្តល់បទសម្ភាសន៍ចំនួន ៩៣ភាគរយ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការនេះ ដោយសម្គាល់ឃើញថា កំណើនដ៏មិនសមហេតុផល នៃចំណាយយោធារបស់អាមេរិក និងជប៉ុននឹងបណ្តាលឱ្យកើតមានកត្តាអស្ថិរភាពក្នុងតំបន់ ហើយនឹងបណ្តាលឱ្យកើតមានការ ប្រកួតប្រជែងខាងសព្វាវុធជុំថ្មីនៅតំបន់អាស៊ីខាងកើត រហូតដល់ពិភពលោកទាំងមូល។ អ្នកលេងបណ្តាញអ៊ីនធៃណែតអះអាងថា “កម្លាំងឥទ្ធិពលខាងយោធា របស់អាមេរិកនិងជប៉ុន ដែលត្រូវបានពង្រីកជាបន្តបន្ទាប់ នឹងធ្វើឱ្យប្រទេសធំផ្សេងទៀតមានការព្រួយបារម្ភ ដែលនឹងគំរាមកំហែងដល់ស្ថិរភាព និងសន្តិភាពក្នុងតំបន់អាស៊ី ។”

នៅឆ្នាំ២០២៣ ថវិកាយោធានៅទូទាំងពិភពលោក បានបន្តនិន្នាការកើនឡើង ក្នុងឆ្នាំ២០២២ របាយការណ៍ដែលចេញផ្សាយ ដោយវិទ្យាស្ថានសន្តិភាពអន្តរជាតិ Stockholm នៃ ប្រទេសស៊ុយអែតបានបង្ហាញឱ្យឃើញថា នៅឆ្នាំ២០២២ ថវិកាយោធានៅទូទាំងពិភពលោក បានឡើងដល់២,២ទ្រីលានដុល្លារអាមេរិក គឺបានកើនឡើងក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា ដែលបានបំបែកកំណត់ត្រាខ្ពស់ថ្មី បន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់ ។
ចំពោះរឿងនេះ អ្នកដែលផ្តល់បទសម្ភាសន៍ចំនួន ៨៩,៣ភាគរយ នៅលើពិភពលោកទាំងមូល មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសម្គាល់ឃើញថា កំណើនជាបន្តបន្ទាប់នៃ ថវិកាយោធាសកលមិនត្រឹមតែមិនអាច នាំមកនូវសន្តិភាពប៉ុណ្ណោះទេ ផ្ទុយទៅវិញនឹងធ្វើឱ្យភាពជាប់គាំង ខាងសន្តិសុខសកលកាន់តែអាក្រក់ទៅៗ ។ ក្រៅពីនេះ អ្នកដែលផ្តល់បទសម្ភាសន៍ចំនួន ៨៧,២ភាគរយ មានការព្រួយបារម្ភចំពោះភាពសន្ទុះខ្លាំងក្លា នៃទីផ្សារពាណិជ្ជកម្មសព្វាវុធសកល ដោយសម្គាល់ឃើញថា ការនេះនឹងបង្កើនហានិភ័យ កើតមានការប៉ះទង្គិចក្នុងតំបន់ ហើយនឹងបណ្តាលឱ្យកើតមានការបដិបក្ខជាក្រុម រហូតដល់កើតមានការប៉ះទង្គិចសកលទៀតផង ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
