ម៉ានីល៖ ការិយាល័យទំនាក់ទំនងប្រធានាធិបតី (PCO) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសហ្វីលីពីន បានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ចំនួន ៥៦,៤៩៥នាក់ និងរឹបអូសថ្នាំញៀនចំនួន ១០,៤១ ពាន់លានប៉េសូ (ជាង ១៨៧លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៣។
ដោយដកស្រង់របាយការណ៍របស់ នគរបាលជាតិ PCO បានឲ្យដឹងថា ការអនុវត្តច្បាប់បានធ្វើប្រតិបត្តិការ ប្រឆាំងគ្រឿងញៀនខុសច្បាប់ជាង ៤៤,០០០កាលពីឆ្នាំមុន ដោយចាត់ទុកថា “ជោគជ័យរបស់រដ្ឋាភិបាលថ្មីៗនេះ” នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន ខុសច្បាប់ ចំពោះយុទ្ធសាស្ត្រថ្មីរបស់រដ្ឋបាល ដើម្បីទប់ស្កាត់ការពឹងផ្អែក លើគ្រឿងញៀនដោយផ្តោតលើការស្តារនីតិសម្បទា ការធ្វើសមាហរណកម្មឡើងវិញ និងកម្មវិធីអប់រំបង្ការ ដែលផ្តោតជាពិសេសទៅលើយុវជន។
ហ្វីលីពីនបន្តបង្ក្រាប ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
រដ្ឋបាលបច្ចុប្បន្នមានគោលបំណង ដើម្បីសម្រេចបានភូមិ ដែលគ្មានគ្រឿងញៀន ១០០ភាគរយនៅឆ្នាំ២០២៨ នៅពេលដែលលោក Ferdinand Romualdez Marcos បញ្ចប់អាណត្តិប្រធានាធិបតី រយៈពេល ៦ឆ្នាំរបស់លោក៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
