ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីសន្តិសុខ៖ អ៊ីស្រាអែល នឹងមិនស្តាប់ បញ្ជារបស់អាមេរិកឡើយ

រូបភាពពី៖​ RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben-Gvir បានច្រានចោលការរិះគន់របស់សហរដ្ឋអាមេរិកចំពោះសំណើសុំតាំងទីលំនៅថ្មីរបស់ជនជាតិប៉ាឡេស្ទីន នៅលើទឹកដីក្រៅតំបន់ហ្គាហ្សា ដោយនិយាយក្នុងសារបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អ៊ីស្រាអែលមិនមែនជារូបផ្កាយផ្សេងទៀតដែលស្ថិតនៅលើទង់ជាតិអាមេរិកឡើយ។

លោក Ben-Gvir រួមជាមួយនឹងរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល Bezalel Smotrich ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបានតស៊ូមតិលើផែនការសម្រាប់ ការធ្វើចំណាកស្រុកដោយស្ម័គ្រចិត្ត ក្រោយសង្គ្រាមរបស់ប៉ាឡេស្ទីនពីតំបន់ហ្គាហ្សាដែលត្រូវបានរារាំង។

កាសែត Times of Israel បាននិយាយកាលពីថ្ងៃពុធថា ក្រុមមន្ត្រីអ៊ីស្រាអែលបានធ្វើកិច្ចចរចាសម្ងាត់ជាមួយអ្នកតំណាងមកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសអាហ្វ្រិកផ្សេងទៀត ជុំវិញការតាំងទីលំនៅថ្មីរបស់ប៉ាឡេស្ទីនដែលអាចធ្វើទៅបាននៅពេលដែលសង្រ្គាមជាមួយក្រុមហាម៉ាស់បានបញ្ចប់។

លោក Smotrich បាននិយាយថាប្រហែល៧០ភាគរយ នៃប្រជាជនអ៊ីស្រាអែលគាំទ្រសំណើ បែបនេះសម្រាប់ការធ្វើចំណាកស្រុកស្ម័គ្រចិត្ត ។ គាត់បានប្រាប់ទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអែល KAN នៅសប្តាហ៍នេះថា មនុស្ស២លាននាក់ នៅហ្គាហ្សា ក្រោកពីដំណេកជារៀងរាល់ព្រឹកដោយមានបំណងចង់បំផ្លាញរដ្ឋអ៊ីស្រាអែល និងការសម្លាប់ ការរំលោភ និងសម្លាប់ជនជាតិយូដា៕ ប្រែសម្រួល៖ស៊ុនលី

To Top