ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអ៊ែល បញ្ជាក់ថា ពលរដ្ឋប៉ាឡេស្ទីន នឹងដំណើរការកិច្ចការស៊ីវិល នៅតំបន់ហ្គាហ្សា

យេរ៉ូសាឡឹម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអ៊ែល បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់នឹង ដំណើរការកិច្ចការស៊ីវិលនៅតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលអ៊ីស្រាអ៊ែល នឹងរក្សាការគ្រប់គ្រងសន្តិសុខនៃតំបន់ឆ្នេរ បន្ទាប់ពីជម្លោះបច្ចុប្បន្នត្រូវបានបញ្ចប់ ។

លោក Gallant បានគូសបញ្ជាក់អំពីចក្ខុវិស័យ នៃជម្លោះនៅតំបន់ហ្គាហ្សា នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់គាត់ ដោយថ្លែងថា “នឹងមិនមានវត្តមានជនស៊ីវិលអ៊ីស្រាអ៊ែល នៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប នោះទេ បន្ទាប់ពីគោលដៅ នៃសង្រ្គាមត្រូវបានសម្រេច” ។

លោកបានថ្លែងទៀតថា “អ្នកស្រុក ហ្គាហ្សា គឺជាជនជាតិប៉ាឡេស្ទីន ម្លោះហើយ សាកសពប៉ាឡេស្ទីន នឹងទទួលខុសត្រូវលើលក្ខខណ្ឌថា នឹងមិនមានអរិភាពចំពោះអ៊ីស្រាអ៊ែល” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top