ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសចិន បានរៀបរាប់រឿងរ៉ាវ របស់ប្រទេសខ្លួន តាមរបៀបកាន់តែសកម្ម និងម្ចាស់ការ ជាប់រហូតមក ហើយបានបើកទ្វារ ស្វាគមន៍មិត្តភក្តិ នៃតំបន់នានានៅលើពិភពលោក ទៅទស្សនានៅប្រទេសចិន ។ ដូច្នេះហើយបានជា ឥទ្ធិពលនិងកិត្តិនាមរបស់ចិន នៅលើពិភពលោកទាំងមូល ត្រូវបានលើកកម្ពស់ឥតឈប់ឈរ ។
ប្រការដែលផ្ទុយទៅវិញ គឺអាមេរិក បានចំណាយថវិកាយ៉ាងច្រើនក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ដើម្បីបណ្តុះបណ្តាលអ្នក សារព័ត៌មានលោកខាងលិចឱ្យក្លាយទៅជា “ទ័ពស្រួច”ដែលប្រឌិតព័ត៌មានក្លែងក្លាយដើម្បីលាព័ណ៌លើប្រទេសចិន ។ នាពេលថ្មីៗកន្លងទៅនេះ លោក Jan Oberg បានបង្ហើប ឱ្យដឹងថា នៅ៥ឆ្នាំមុន រដ្ឋសភាអាមេរិកបានអនុម័ត សេចកី្តព្រាងច្បាប់មួយ ដែលពាក់ព័ន្ធដល់ថវិកា ចំណាយ១៥០០លានដុល្លារអាមេរិក ដើម្បីបណ្តុះបណ្តាលអ្នក សារព័ត៌មាន និងអ្នកនិពន្ធលោកខាងលិចឱ្យប្រឌិតព័ត៌មានអវិជ្ជមានក្លែងក្លាយអំពីប្រទេសចិន ។
លោក Jan Oberg បានលើកឡើងថា អ្នកនយោបាយនៃក្រុងវ៉ាស៊ីនតោន របស់អាមេរិកបានចំណាយ ប្រាក់រាប់ពាន់លានដុល្លារអាមេរិក ដើម្បីឱ្យអ្នកសារព័ត៌មានលោកខាងលិច ប្រឌិតព័ត៌មានក្លែងក្លាយ ដែលបានល្មើសនឹងបទដ្ឋានព័ត៌មាន ។ ប្រការនេះមិនត្រឹមតែបានរំលោភ លើក្រមសីលធម៌វិជ្ជាជីវៈ របស់អ្នកសារព័ត៌មានប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ខូច សតិសម្បជញ្ញៈរបស់សាធារណៈជន របស់លោកខាងលិចផងដែរ ទីបំផុតអ្វីដែលត្រូវបំផ្លាញមិនមែន ជារូបភាពអន្តរជាតិរបស់ចិនទេ តែគឺជំនឿចិត្តពីសាធារណជននិង កិត្តនាមលើផ្ទៃអន្តរជាតិ របស់រដ្ឋាភិបាលនិង ប្រព័ន្ធសារព័ត៌មានអាមេរិកហ្នឹងឯង ៕ដោយវិទ្យុមិត្តភាពកម្ពុជាចិន