ព័ត៌មានអន្តរជាតិ

លោក Netanyahu ៖ អ៊ីស្រាអែល កំពុងស្វែងរកការផ្លាស់ប្តូរ ជាមូលដ្ឋាន ចំពោះព្រំដែនលីបង់

RT News

បរទេស ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រាប់បេសកជន អាមេរិកកាលពីថ្ងៃសុក្រថា អ៊ីស្រាអែលប្តេជ្ញាស្វែងរក ការផ្លាស់ប្តូរជាមូលដ្ឋាន ចំពោះស្ថានភាពសន្តិសុខ នៅព្រំដែនភាគខាងជើង របស់ខ្លួន ជាមួយប្រទេសលីបង់ ខណៈដែលគោលបំណង សំខាន់គឺការកាត់បន្ថយការ វាយប្រហារពីក្រុមសកម្ម ប្រយុទ្ធ Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់។

ភាពតានតឹងរវាងអ៊ីស្រាអែល និងលីបង់បានកើនឡើង ចាប់តាំងពីការវាយលុកឆ្លងព្រំដែន របស់ពួកហាម៉ាសមកលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលា ខណៈដែលក្រុមសកម្មប្រយុទ្ធ Hezbollah បន្តវាយប្រហារ ជាបន្តបន្ទាប់លើទឹកដីអ៊ីស្រាអែលខណៈដែលហេសបូឡាឬ Hezbollah ដូចជាក្រុមហាម៉ាស់ ត្រូវបានអ៊ីស្រាអែលចាត់ទុកថា ជាអង្គការភេរវករ ។

នៅក្នុងជំនួបជាមួយបេសកជន ពិសេសប្រធានាធិបតីអាមេរិក លោក Amos Hochstein នៅទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍ លោក Netanyahu បាននិយាយថា វិធានការសន្តិសុខ ត្រូវតែពង្រឹងនៅភាគខាងជើងរបស់ប្រទេស អ៊ីស្រាអែល ដូច្នេះអ្នកស្រុកដែលជម្លៀសប្រហែល ១០០០០០០នាក់អាចត្រឡប់ទៅផ្ទះ របស់ពួកគេវិញ ហើយរស់នៅក្នុងសុវត្ថិភាព និងសន្តិសុខ។

សារមួយដែលបានបង្ហោះទៅកាន់គណនី X ដោយលោក Netanyahu កាលពីថ្ងៃសុក្របន្ទាប់ពីកិច្ចប្រជុំរបស់គាត់ ជាមួយ Hochstein បានរំលឹកឡើងវិញថា ៖អ៊ីស្រាអែលបានប្តេជ្ញាចិត្តដើម្បីនាំមកនូវការផ្លាស់ប្តូរ ជាមូលដ្ឋាននៅលើព្រំដែនរបស់ខ្លួន ជាមួយប្រទេសលីបង់រួចទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top