តូក្យូ៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩៤នាក់ហើយ ដោយចំនួនមនុស្ស មិនទាន់បាន រាប់បញ្ចូលលើសពី ២០០នាក់ នៅក្នុងខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន ក្នុងរយៈពេល ៤ថ្ងៃ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ បានវាយប្រហារលើខេត្ត និង តំបន់ជុំវិញរបស់វា បង្កើនការព្រួយបារម្ភអំពីការកើនឡើង នៃការខូចខាត នៅពេលដែលកិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះ និងស្វែងរកកាន់តែខ្លាំង។
មនុស្សសរុបចំនួន ២២២នាក់ ត្រូវបានរាយការណ៍ថា បានបាត់ខ្លួននៅ Ishikawa គិតត្រឹមម៉ោង ២រសៀលថ្ងៃនេះ។ តាមម៉ោងក្នុងស្រុកកាលពីថ្ងៃសុក្រ ហើយអ្នកបាត់ខ្លួនដែលមានចំនួនច្រើនជាមនុស្សចាស់គឺប្រមូលផ្តុំច្រើននៅក្នុងទីក្រុងវ៉ាជីម៉ា និងស៊ូហ្សុ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
នៅថ្ងៃទីប្រាំនៃការរញ្ជួយដី ទីក្រុងឆ្នេរសមុទ្រវ៉ាជីម៉ា ដែលរងគ្រោះខ្លាំងបំផុតនៅតែប្រឈមមុខនឹងករណីមនុស្សជាង ៤០នាក់ដែលត្រូវបានកប់ និងជាប់នៅក្រោមការដួលរលំ។
បុគ្គលិកជួយសង្គ្រោះរបស់កងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុនឥឡូវនេះបានកើនឡើងដល់ប្រហែល ៥០០០នាក់ ដោយធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះភាគច្រើននៅវ៉ាជីម៉ា និងស៊ូហ្សុ ដោយសហការជាមួយប៉ូលីស និងនាយកដ្ឋានពន្លត់អគ្គីភ័យ៕
ប្រែសម្រួល ឈូក បូរ៉ា