ព័ត៌មានអន្តរជាតិ

គូប្រជែងដ៏សំខាន់ម្នាក់ មកពីបក្សសាធារណរដ្ឋ សន្យាដកអាមេរិកចេញពីណាតូ ប្រសិនបើឈ្នះឆ្នោត

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT Politico បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពពីបេក្ខជន ប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋលោក Vivek Ramaswamy បានផ្តល់ការសន្យាថា គាត់មានបំណងដកសហរដ្ឋអាមេរិក ចេញពីអង្គការណាតូប្រសិនបើគាត់ ឈ្នះការបោះឆ្នោតឆ្នាំ២០២៤។

យោងតាមមនុស្សបីនាក់ ដែលយល់អំពីការគិតរបស់ Ramaswamy បានធ្វើការកត់សម្គាល់ជា លក្ខណៈឯកជនពេលកំពុង និយាយទៅកាន់អ្នកគាំទ្រ ប៉ុន្តែជាសាធារណៈសហគ្រិនអាមេរិក ដែលមានដើមកំណើតឥណ្ឌា ក៏បានពិពណ៌នាអំពីការដកខ្លួនចេញពី សម្ព័ន្ធភាពយោធាដ៏មានសក្តានុពល របស់ទីក្រុងវ៉ាស៊ីនតោន ដែលវាដើរតួនាំមុខគេថាជា គំនិតសមហេតុផលមួយ។

Tricia Mclaughlin អ្នកនាំពាក្យសម្រាប់យុទ្ធនាការរបស់ Ramaswamy មិនបានបញ្ជាក់ ឬបដិសេធផែនការដែលបានរាយការណ៍នោះទេ។ ទោះជាយ៉ាងណាក៏ដោយ នាងបានប្រាប់ Politico ថាមេដឹកនាំរបស់នាងមាន ការព្រួយបារម្ភយ៉ាងខ្លាំង ដែលសម្ព័ន្ធមិត្តណាតូភាគច្រើនបរាជ័យ ក្នុងការបំពេញតាមការសន្យា វិនិយោគយោធារបស់ពួកគេ។

យោងតាមការលើកឡើងបន្ថែមដោយលោក Mclaughlin បេក្ខជនប្រធានាធិបតី ក៏ជឿជាក់ថាក្រោយសង្គ្រាម ត្រជាក់ការពង្រីកវត្តមានយោធា របស់ណាតូបានបង្កើនហានិភ័យ នៃជម្លោះធំជាមួយរុស្ស៊ីដោយមិនចាំបាច់៕

ប្រែសម្រួល៖ ស៊ុន លី

To Top