ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី បង់ក្លាដេស ជាប់ឆ្នោតអាណិត្តទី៥ របស់ខ្លួន

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់​ RT នាយករដ្ឋមន្ត្រីបង់ក្លាដេស Sheikh Hasina បានឈ្នះអាណត្តិទី៥ នៅក្នុងការបោះឆ្នោតសកល ដែលត្រូវបានធ្វើពហិការ ដោយគណបក្សប្រឆាំង ដែលជាបក្សប្រឆាំងដ៏សំខាន់មួយរបស់ប្រទេស ។

ភ្លាមៗបន្ទាប់ពីការស្ទង់មតិ បានបិទកាលពីថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គណបក្ស Awami League របស់លោកស្រី Hasina បានឈ្នះអាសនៈចំនួន១៧២ ក្នុងចំណោមអាសនៈសភា ចំនួន២២៥ ដែលមានក្នុងទិន្នន័យ ។
ចំនួនសរុបចុងក្រោយ សម្រាប់អាសនៈទាំង៣០០ នឹងមិនមានរហូត ដល់ថ្ងៃចន្ទនេះទេ ប៉ុន្តែលទ្ធផលកាលពីយប់ថ្ងៃអាទិត្យបង្ហាញថាលោកស្រី Hasina ស្ថិតនៅលើផ្លូវឆ្ពោះទៅរកការ ទទួលបានអាណត្តិទីប្រាំនៅក្នុងតំណែង ដោយស្វ័យប្រវត្តិរួចទៅហើយ។

គួរឲ្យដឹងដែរថា លោកស្រីHasina មានអាយុ៧៦ឆ្នាំ ហើយគឺជានាយករដ្ឋមន្ត្រី ដែលកាន់តំណែងយូរជាងគេបំផុត របស់ប្រទេស ។ កូនស្រី​របស់​មេដឹកនាំ​ក្រោយ​អាណានិគម​ដំបូង​ របស់​បង់ក្លាដេស លោកHasina បាន​ក្លាយ​ជា​ឥស្សរជន​ឈាន​មុខ​គេ​ប្រឆាំង ​នឹង​របប​យោធា​ដែល​គ្រប់គ្រង ​ប្រទេស​ពេញ​មួយ​ទសវត្សរ៍​ឆ្នាំ ១៩៨០ហើយលោក ស្រីHasina ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីចន្លោះឆ្នាំ១៩៩៦ដល់ ២០០១ហើយម្តងទៀតចាប់ពីឆ្នាំ២០០៩រហូតមក៕

ប្រែសម្រួល៖ស៊ុនលី

To Top